យោងតាមប្រភពព័ត៌មាន ពីគេហទំព័រមួយរបស់ចិន បានឲ្យដឹងថា បុរសវ័យ៤១ឆ្នាំ ម្នាក់ បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ក្រោយពីបាន ធ្វើការបឺតយកពឹស ចេញពីមុខរបួស ត្រូវឆ្កែខាំ របស់កូនប្រុសគាត់ រួចមក។

គាត់ត្រូវបានគេស្គាល់ឈ្មោះថា Jiang ជាអ្នកស្រុករស់នៅ ក្នុងខេត្ត Jiangsu ប្រទេសចិន មានកូនប្រុស អាយុ ២០ឆ្នាំ ម្នាក់ ត្រូវបាន សត្វឆ្កែវង្វេងផ្លូវ មួយក្បាលខាំ នៅខាងមុខផ្ទះរបស់ខ្លួន។ យ៉ាងណាមិញ គាត់បានបដិសេដ មិនព្រមនាំយកកូនរបស់គាត់ ទៅកាន់ មន្ទីរពេទ្យនោះទេ ហើយធ្វើការបឺតពឹស ចេញពីមុខរបួសដោយខ្លួនឯង ព្រោះតែមិនចង់ ចំណាយអស់ប្រាក់ច្រើន លើថ្លៃព្យាបាល និង មិនបានគិតថា វានឹងអាចឆ្លងដល់ខ្លួនគាត់ នោះទេ។ ជាលទ្ធផល គាត់បានលេចចេញនូវអាការៈ ជម្ងឺឆ្កែឆ្កួតឡើងមក និង ស្លាប់បាត់បង់ជីវិត ប៉ុន្មានម៉ោង ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]