សត្វសេកមួយក្បាល ជ្រុះរោមអស់គ្មានសល់ ដែលត្រូវបានគេយកចេញពី បន្ទប់ពិសោធន៍ឧស័ន្មមេតាន ក្នុងផ្ទះមួយ ឥលូវនេះកំពុងតែជាបន្តិចម្ដងៗ ក្រោយពីវារស់នៅក្នុងមជ្ឍដ្ឋានគ្មាន ជាតិគីមីដូចកាលពីមុន។

សត្វសេកដ៏គួរឲ្យអាណិតមួយក្បាលនេះ មានឈ្មោះថា Lollibaby ត្រូវបានរកឃើញដោយក្រុមមន្រ្តីប៉ូលីស ដែលបានចូលទៅឆែកឆេរ ផ្ទះមួយកន្លែង នៅស្រុក Morgan សហរដ្ឋអាមេរិក។ ឥលូវនេះ Lollibaby កំពុងតែរស់់នៅ ក្នុងហាងលក់សត្វចិញ្ចឹមមួយកន្លែង។

នៅក្នុងផ្ទះនោះ មានបន្ទប់ពិសោធន៍មួយ សំរាប់ពិសោធន៍ឧស្ម័នមេតាន សំរាប់ធ្វើថ្នាំញៀន។ អ្នកដែលនៅក្នុងផ្ទះ ឬ នៅក្បែរនោះ អាចប៉ះពាល់យ៉ាងខ្លាំង ទាំងសុខភាពខាងក្នុងខ្លួន និងក្រៅខ្លួន ដូចជាសត្វសេកនេះជាដើម បានជ្រុះរោមគញមានសល់ រហូតដល់យកមកដាក់នៅហាងចិញ្ចឹមសត្វ ទើបរោមរបស់វាចាប់ផ្ដើមដុះឡើងវិញ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ករណីនេះ?







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]