វីដេអូមួយខ្សែ បានបង្ហាញពីសកម្មភាព បុរសជាព្រាននារីម្នាក់ បន្លំស្ទាបភ្លៅនារីវ័យក្មេង នៅលើរថភ្លើងមួយគ្រឿង ប៉ុន្តែត្រូវបានងើបឡើង និងយកកាបូបគប់កណ្តាលមុខ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។

ហេតុការណ៏នេះបានកើតឡើង នៅលើខ្សែរថយន្តភ្លើង ក្នុងប្រទេសចិន ហើយវីដេអូនៃសកម្មភាព របស់បុរសព្រាននារីនោះ ក៏ត្រូវបានបង្ហោះ និងចែកចាយ ពាសពេញបណ្តាញសង្គមនានាផងដែរ។

បើតាមខ្សែវីដេអូនៃហេតុការណ៏ទាំងមូល បានបង្ហាញឲ្យឃើញថា បុរសព្រាននារីរូបនោះ បានធ្វើពុតជាអានសៀវភៅ ចំនែកឯដៃវិញ បានបន្លំស្ទាបភ្លៅនារីវ័យក្មេងម្នាក់ ដែលអង្គុយក្បែរនោះ ចំនែកឯនារីវ័យក្មេង មិនទ្រាំឲ្យគេស្ទាបបានតាមចិត្តឡើយ ក៏ខំទប់ចិត្ត និងខិតចេញពីបុរសរូបនោះ បន្តិចម្តងៗ។ ប៉ុន្តែបុរសជាព្រាននារីរូបនោះ នៅតែមិនអស់ចិត្ត ហើយនៅតែបន្តសកម្មភាពដដែល រហូតដល់នារីវ័យក្មេងនោះ ទប់ចិត្តមិនបាន ក៏ងើបឡើងជេរពីរបីមាត់ ហើយបានយកកាបូប គប់កណ្តាលមុខបុរសនោះតែម្តង៕

សូមទស្សនាវីដេអូនៃហេតុការណ៏ទាំងមូលនៅខាងក្រោម៖





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]