កាលពីថ្ងៃទី ២២ ខែកញ្ញា មុននេះ ក្មេងស្រីវ័យជំទង់ម្នាក់ ត្រូវបានបុរសម្នាក់ ប៉ុនប៉ងចាប់រំលោភ ខណៈពេលដែលភ្លេចចាក់សោរទ្វារផ្ទះ ដែលហេតុការណ៍នេះ កើតឡើងនៅផ្លូវ An Thanh នៃទីក្រុង Thai Hoa ក្នុងតំបន់ Tan Uyen ប្រទេសវៀតណាម។

តាមសារព័ត៌មានរបស់បរទេសបានឲ្យដឹងថា ក្មេងស្រីវ័យជំទង់នេះមានឈ្មោះ Tran Thi yrics មានអាយុ ១៩ឆ្នាំ និងជនល្មើសមានឈ្មោះថា Ho Van Sang អាយុ ៣០ឆ្នាំ។ នៅក្នុងហេតុការណ៍នោះ បានឲ្យដឹងថា ជនល្មើសនេះបានលួច ចូលទៅក្នុងបន្ទប់ ក្មេងស្រីនេះ និងបានធ្វើសកម្មភាពចាប់រំលោភនាង។ ដោយឃើញសភាពបែបនេះ នាងក៏បានស្រែកឲ្យអ្នកជិតខាងជួយ ដែលសំណាងល្អអ្នកជិតខាងទាំងនេះ បានជួយទាន់ពេលវេលា និងទូរស័ព្ទប្ដឹងប៉ូលីសតែម្ដង។ សម្រាប់ពេលនេះ ជនល្មើសកំពុងតែធ្វើការឃុំឃាត់ ហើយប៉ូលីសធ្វើការសើុបអង្កេតបន្ថែមទៀតផងដែរ។

យ៉ាងណាមិញ ករណីបែបនេះ តែងតែឃើញកើតមានឡើង គ្រប់តំបន់ និងប្រទេស តែនេះជារឿងមួយដ៏មានសំណាង ដែលមានមនុស្សចូលទៅជួយទាន់ពេលវេលា ចុះប្រសិនជាគ្មានវិញនោះ?

តើប្រិយមិត្ដយល់យ៉ាងណា?

 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]