ខេត្តឧត្តរមានជ័យ ៖ ស្ត្រីម្នាក់បានលេបថ្នាំសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ តែត្រូវបានគេជួយសង្គ្រោះ ទាន់ពេលវេលា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៥ កញ្ញា ២០១៣ ស្ថិតនៅបរិវេណកាស៊ីណូសាង៉ាំ រីសត ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។

ស្ត្រីរងគ្រោះឈ្មោះផាន់ នី អាយុ២២ឆ្នាំ ជាបុគ្គលិកបម្រើការងារ នៅក្នុងកាស៊ីណូ មានទីលំនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ពាក់ព័ន្ធនឹងហេតុការណ៍នេះ បើតាមការអះអាងពីស្ត្រីម្នាក់ ដែលត្រូវជាមិត្តភក្តិបានឱ្យដឹងថា មុនពេលកើតហេតុ នាងបានដើរចូលទៅក្នុងបន្ទប់ដេក របស់ស្ត្រីរងគ្រោះ  ស្រាប់តែឃើញដេកនៅលើគ្រែស្តូកស្តឹង ហើយមានក្អួនចង្អោរជាច្រើន នៅក្នុងបន្ទប់នោះ។ រូបគាត់បានសួរទៅស្ត្រីរងគ្រោះថា កើតអី? នាងបានឆ្លើយមកវិញថា នាងលេបថ្នាំប្រភេទប៉ារ៉ា ចំនួន៣គ្រាប់ ស្រាប់តែសន្លប់ទៅវិញ ទើបនាំគ្នាដឹកយកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ។

នៅព្រឹកថ្ងៃទី២៦ កញ្ញា នេះ ខាងមន្ទីរពេទ្យបង្អែកស្រុកបានឱ្យដឹងថា ស្ត្រីរងគ្រោះត្រូវបានជួយសង្គ្រោះរួចពីសេចក្តីស្លាប់ហើយ ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]