ភ្នំពេញ  ៖ គ្រោះថ្នាក់ចរាចរមួយ បានកើត បង្កដោយរថយន្ដឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2F-5274 បានបុកបុរសពីរនាក់ កំពុងជិះម៉ូតូម៉ាកសេ១២៥ អូសតាំងពីមុខស្ថានទូតបារាំង រហូតដល់មុខ ក្រសួងព័ត៌មាន លើកំណាត់ផ្លូវ ព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ប៉ុន្ដែសំណាងល្អ ជនរង គ្រោះទាំងពីរនាក់រងរបួសស្រាលតែប៉ុណ្ណោះ ពីព្រោះបានលោតចេញពីម៉ូតូទាន់ ។

គ្រោះថ្នាក់ចរាចរនេះ ត្រូវ បានសមត្ថកិច្ច ប្រាប់ថា កើតឡើងកាលពីវេលាម៉ោង៩និង ៣០នាទីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ប៉ុន្ដែក្រោយកើតហេតុ រថយន្ដបង្កបានបើករត់បាត់ ។ ដោយឡែកជនរងគ្រោះ ដែល រង របួសស្រាលទាំងពីរនាក់ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ខណៈដែលម៉ូតូរបស់ពួកគេ ម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1C-5099 ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក ជាបណ្ដោះអាសន្ន ដើម្បីប្រគល់ជូននៅពេលក្រោយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]