រាជធានីភ្នំពេញ ៖ កម្មការិនីម្នាក់ ចេញពីធ្វើការថែមម៉ោង ដើរនិយាយទូរស័ព្ទ ត្រូវចោរវាយនឹងដែកបំពង់ទីប បែកក្បាលពីក្រោយប្លន់យកទូរស័ព្ទទៅបាត់ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៥ កញ្ញា ២០១៣ ស្ថិតនៅចំណុចភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ស្ត្រីរងគ្រោះឈ្មោះភី សុទ្ធ អាយុ២៩ឆ្នាំ ជាកម្មការិនីរោងចក្រ SL ស្នាក់នៅផ្ទះជួលជិតវត្តពោធិញ្ញាណ ស្ថិតក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

គួរបញ្ជាក់ថា ស្ត្រីរងគ្រោះមានពាក់គ្រឿងអលង្ការ ប្លាទីនខ្សែ.ក ក្រវិល និងចិញ្ចៀននៅជាប់នឹងខ្លួន ប៉ុន្តែចោរវាយភ្លាម នាងមិនបានសន្លប់ដេកដួលទេ គ្រាន់តែអុកគូទបន្តិច ហើយស្ទុះរត់ទាំងបែកក្បាល ហូរឈាមស្រែកហៅឱ្យមិត្តភក្តិជួយ ។ រីឯជនសង្ស័យបានប្លន់ទូរស័ព្ទកញ្ចាស់មួយគ្រឿង ហើយរត់គេចខ្លួនបាត់តែម្តង ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]