ខេត្តកំពង់ឆ្នាំង ៖ បុរសជាប្តីបានរងរបួសធ្ងន់ ត្រង់ក្បាល២កន្លែង ហូរឈាមជោក ព្រោះត្រូវប្រពន្ធគប់១កែវ កាលពីវេលាម៉ោង៧ និង១៥នាទីយប់ថ្ងៃទី២៥ កញ្ញា ២០១៣ ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ក្នុងជម្លោះកូនប្រសាជាមួយម្តាយក្មេក ដោយសារប្តីចេញមុខឃាត់ប្រពន្ធ កុំឱ្យឈ្លោះជាមួយម្តាយក្មេក តែត្រូវប្រពន្ធគប់១កែវវិញ ។

ស្ត្រីជាប្រពន្ធដៃដល់ឈ្មោះរិន ហៅទិន អាយុ២៩ឆ្នាំ រស់នៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ចំណែកប្តីរងគ្រោះឈ្មោះប៉ុក ពិសី អាយុ២៩ឆ្នាំ មានកូនតូច២នាក់ ។

តាមប្រភពពីម្តាយបានឱ្យដឹងថា មុនពេលកើតហេតុ ប្តីប្រពន្ធនេះបានមកលេងផ្ទះគាត់ ពេលនោះកូនប្រុសគាត់បានផឹកស្រាតិចតួច ។ ចំណែកប្រពន្ធគេរករឿងស្តីបន្ទោសគាត់រឿងទិញម៉ាស៊ីនកៀបទឹកអំពៅថ្លៃជាង២០០ដុល្លារដដែលៗ មិនទិញអាម៉ាកថ្មី រូបគាត់ក៏តបតធ្វើឱ្យតឹងសរសៃកដាក់គ្នា ។ ភ្លាមនោះកូនប្រុសគាត់បានឃាត់ប្រពន្ធកុំឱ្យឈ្លោះគ្នាជាមួយម្តាយខ្លួន ប៉ុន្តែប្រពន្ធមិនស្តាប់ កូនប្រុសគាត់ក៏បានយាដៃបំរុងវាយប្រពន្ធ តែមិនទាន់បានវាយផង ត្រូវប្រពន្ធគប់មួយកែវដាក់មីឡូចំក្បាលវិញភ្លាម បណ្តាលឱ្យរងរបួសធ្ងន់តែម្តង ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]