បន្ទាយមានជ័យ ៖ បុរស៣នាក់ បានបាត់ជីវិតភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីរេចង្កូត រថយន្តទៅបុកនឹង ស្លាកសញ្ញាបណ្តុះកូនឈើ របស់រុក្ខាប្រមាញ់ ស្រុកមង្គលបុរី រួចជ្រុលបុកចូល ក្នុងផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី នៅម៉ោង ២១និង៣០ នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មិនអាចបញ្ជាក់ពីអត្តសញ្ញាណអ្នកបើកបរ រថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2P-6494 ប៉ុន្តែគាត់បានប្រាប់ថា រថយន្ត នេះបានបើកពីជើងទៅត្បូង ស្រាប់តែដល់កន្លែងកើតហេតុ ក៏រេចង្កូតទៅស្តាំធ្លាក់ចូលក្រឡុក ទៅបុកស្លាកសញ្ញាថ្នាលបណ្តុះកូនឈើ រុក្ខាប្រមាញ់ស្រុកមង្គលបុរី ។

សាក្សីបន្តទៀតថា រថយន្តនេះ មិនបានឈប់នោះទេ រួចជ្រុលចង្កូតទៅបុកចូលដល់ក្នុងផ្ទះរបស់ អ្នកស្រី ទេព ចន្ថា អាយុ៥៦ឆ្នាំ បណ្តាលឲ្យខូចខាតទាំងស្រុង ដោយរថយន្តនេះបានទម្លុះជញ្ជាំង ផ្ទះ ហើយហោះទៅបុកនឹងផ្ទះអ្នកស្រី ខាវ ឈាង អាយុ៦៣ឆ្នាំ ប៉ុន្តែពុំបានបណ្តាលឲ្យម្ចាស់ផ្ទះ ណាម្នាក់រងរបួសនោះទេ ។

សាក្សីបានឲ្យដឹងទៀតថា នៅក្នុងរថយន្តនោះ មានមនុស្សចំនួន ៤នាក់ លោក សេង ប៊ុនថារី អាយុ២៥ឆ្នាំ ដែលរស់នៅ ក្នុងភូមិបន្ទាយនាង របួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ដោយឡែកបុរស ៣នាក់ទៀត ដែលរស់នៅក្នុងភូមិជាមួយគា្ន ហើយបានបាត់ជីវិតនោះ គឺលោក លក្ខិណា វាសនា អាយុ២១ឆ្នាំ , លោក ជឿង លក្ខិណា អាយុ ២០ឆ្នាំ និងលោក ថន ពិសិដ្ឋ អាយុ២៥ឆ្នាំ ។

បុរសទាំង៣នាក់ ដែលស្លាប់នៅកន្លែងកើតហេតុនេះ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពីគេហទំព័រ ដើមអម្ពិល

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]