ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Capital One Cup ជុំទីបីបានបញ្ចប់ទៅចប់សព្វគ្រប់ហើយ កាលពីយប់ម្សិលមិញនេះ ដោយក្រុមបិសាចក្រហម Man UTD បំបាក់ស្លាប ក្រុមហង្សក្រហម Liverpool បានសម្រេច ដោយលទ្ធផល ១ទល់នឹង០។

កីឡាករ Javier Hernandez បានពែនបញ្ចូលទីយ៉ាងល្អឥតខ្ចោះ បន្ទាប់ពីការលើកបាល់ជ្រុងពីសំណាក់មិត្តរួមក្រុម Wayne Rooney នៅនាទីទី ៤៦។ ក្នុងនោះ គ្រូបង្វឹក Manchester United លោក David Moyes ហាក់ដូចជាមានទឹកមាត់លេបឡើយវិញ បន្ទាប់ពីការប្រកួតសងសឹកទៅលើ ក្រុមហង្សក្រហម Liverpool បានសម្រេច បន្ទាប់ពីក្រុមរបស់លោក ធ្លាប់ប្រកួតចាញ់ Liverpool ១ទល់នឹង០ កាលពីជំនួបគ្នាថ្ងៃទី ១ កញ្ញា ក្នុងក្របខ័ណ្ឌ EPL កន្លងទៅនោះ។


វីដេអូ៖ HIGHLIGHT Man UTD 1 – 0 Liverpool

 

ចំណែកឯគូឯទៀតនោះគឺ ក្រុម Newcastle ក្រុម Stoke City និងក្រុម Birmingham សុទ្ធតែបានយកឈ្នះគូប្រកួតបានដោយងាយ ខណៈ Arsenal ត្រដរឈ្នះ WBA ដោយលទ្ធផលបាល់ប៉េណាល់ទី ៤ទល់នឹង៣។

តារាងលទ្ធផលការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Capital One Cup ជុំទី៣


តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះលទ្ធផលនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]