ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរមួយ ដែលបង្កឡើង ដោយរថយន្តតាក់ស៊ី មួយគ្រឿង បានបើកបុករត់ម៉ូតូឌុប និងជ្រុល ទៅបុកបង្គោលភ្លើង បន្ទាប់ពីអ្នកអ្នកបើកបរ រថយន្តតាក់ស៊ី រូបនេះ បានបើកវ៉ារថយន្តក្រុង កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣នៅចំណុចខាង មុខស្ថានីយ ចាក់សាំងកាល់តិច ផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ ៨៦ នៅខាងមុខហាងលក់គ្រឿង បន្លាស់រថយន្ត យីហោហាក់ម៉េងឡុង ផ្លូវលេខ៧៥កែង ផ្លូវលេខ៨៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញរថយន្ត ឈ្នួលមួយបាំងកន្លះ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ បាត់ដំបង 2A- 65 38 បើកបរដោយ ឈ្មោះឡុង ពៅ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ បានបើក បោះយ៉ាងលឿន ហើយស្រវឹងស្រា ផងនោះ ធ្វើដំណើរតាមផ្លូវព្រះមុនីវង្សពីជើងមក ត្បូងលុះមកដល់ ខាងមុខស្ថានីយចាក់ប្រេងសាំងកាល់តិច បានវ៉ារថយន្តក្រុងមួយគ្រឿងក៏បុកម៉ូតូ C100កូរ៉េពណ៌ក្រហម មួយគ្រឿង បើកបរដោយឈ្មោះសន ហន ភេទប្រុស អាយុ ៣៨ឆ្នាំមុខរបររត់ឌុប ស្នាក់នៅសង្កាត់ទួលសង្កែ ត្រូវរងរបួសធ្ងន់ ហើយរថយន្តរត់ឈ្នួលនោះ ខំព្យាយាមបើករត់ តាមផ្លូវលេខ៨៦ ទៅទិសខាងកើត ដល់កែង ផ្លូវលេខ៧៥ បួងចង្កូតបត់ស្តាំក៏ជ្រុលបុកបង្គោលភ្លើង យ៉ាងពេញទំហឹង គាបជាប់រត់លេងរួច ហើយអ្នកបើកបររូបនោះក៏រងរបួសបោកក្បាល និងកញ្ចក់សន្លប់ ឈឹងផងដែរ។

បច្ចុប្បន្នអ្នករងគ្រោះ ត្រូវបានបញ្ជូនទៅពេទ្យ ចំណែកអ្នកបើកបរបង្កហេតុ និងរថយន្តរួមទាំងម៉ូតូត្រូវ នគរបាលចរា ចរណ៍ក្រុង ចុះមកស្ទូចយកទៅរក្សា ទុករង់ចាំដោះបន្តទៀត៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]