កាលពីមុនខ្មែរឡូតធ្លាប់បានចុះផ្សាយរួចម្តងហើយ ស្តីពីការបង្កើតរថយន្តរបស់លោកអ៊ុំចំណាស់ម្នាក់ ហើយមានមុខរបរជាកសិករ ដែលមានចំនងជើងថា "កសិករម្នាក់ផលិតរថយន្តដំណើរការដោយចរន្តអគ្គីសនី ដែលបានមកពីខ្យល់"

ប៉ុន្តែឥឡូវនេះមាននិស្សិតជាអ្នកបានចូលរួម ក្នុងការប្រកួតប្រណាំងរថយន្តមួយនៅ ទីក្រុង សៀងហៃ ប្រទេស ចិន ដែលការប្រកួតនេះបានតម្រូវអោយ បេក្ខជនទាំងអស់ធ្វើការបង្កើតរថយន្តដោយខ្លួនឯងទៀតផង។ រូបភាពទាំងនេះគឺ ជារូបភាពរបស់ក្រុមនិស្សិតមួយដែលពួកគេ បានបង្កើតរថយន្តសម្រាប់យកទៅប្រកួត ហើយបានធ្វើការសាកល្បង បើកបរបានដោយជោគជ័យថែមទៀតពិតជា គួរអោយកោតសសើរមែន ហើយពួកគេបានសង្ឃឹមថា ពួកគេនឹងអាចក្លាយជាម្ចាស់រង្វាន់ ជាទឹកប្រាក់ចំនួន  ៦៣០ ០០០​ យ៉ាន់ ដែលមានតំលៃប្រហែល ១០០ ០០០ ដុល្លាអាមេរិច។

តើប្រិយមិត្តចង់អោយមានការប្រកួតបែបនេះ បង្កើតឡើងនៅប្រទេសកម្ពុជាដែរឬទេ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]