យោងតាមសារព័ត៌មាន Shin Min Daily របស់ប្រទេសចិន បានឲ្យដឹងថា អតីតតារាសម្តែងជនជាតិចិន Peter Yu និងជាអតីតប្តីរបស់តារាសម្តែងស្រី ជនជាតិតៃវ៉ាន់ វ័យ ៣៩ឆ្នាំ Quan Yifeng បានក្លាយជាអ្នករត់តាក់ស៊ី បន្ទាប់ពីលែងលះប្រពន្ធ និងដើរចេញពីអាជីពជាអ្នកសិល្បៈ។

ប្រភពដដែលបានបន្តទៀតថា អតីតតារាសម្តែងប្រុសរូបនេះ បានចាប់អាជីពជាអ្នករត់តាក់ស៊ី ដែលអាចរកប្រាក់បានត្រឹម ១៥០ដុល្លារតែប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ គួរបញ្ជាក់ផងដែរថា អតីតតារាសម្តែងប្រុស Peter Yu បានលះលែងជាមួយនឹង តារាសម្តែងស្រី Quan Yifeng តាំងពីឆ្នាំ២០០៩ មកម្ល៉េះ។

ជាមួយគ្នានេះដែរ អ្នកសារព័ត៌មានចិន បានឆ្លើយឆ្លងជាមួយនឹងតារាប្រុសរូបនេះ តាមរយៈទូរស័ព្ទ ហើយបានដឹងថា គាត់បានកាន់សាសនាគ្រឹះ និងបានរៀបការជាមួយស្រ្តីម្នាក់ទៀត ដែលនៅវិហារគ្រឹះទៀតផង៕





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]