បុរសម្នាក់ ដែលជាអ្នកប្រឆាំងនឹង ថាមពលនុយក្លេអ៊ែរ ត្រូវបានគេចាប់ផ្តួលទៅនឹងដី ក្រោយពីគាត់បានព្យាយាម រំខានដល់ កម្មវិធីផ្សាយផ្ទាល់មួយ រួចមក នៅក្នុងក្រុង Brighton ប្រទេសអង់គ្លេស។

លោក Stuart Holmes បានកាន់ស្លាកអក្សរមួយផ្ទាំង ដែលសរសេរពាក្យ ប្រឆាំងនឹងនុយក្លេអ៊ែរ រួចបានដើរទៅជិត លោក Damian McBride ដែលគាត់ កំពុងតែធ្វើការសម្ភាសន៍ ទាក់ទងអំពី សៀវភៅថ្មី របស់គាត់ ដែលទើបសរសេររួច។ ប៉ុន្តែភ្លាមៗនោះផងដែរ បុរសជាអ្នកប្រឆាំងតវ៉ា រូបនេះ ត្រូវបានបុរសម្នាក់ទៀត ដែលជាអ្នកបោះពុម្ភផ្សាយ អោយលោក McBride ចាប់ទាញចេញពីមុខកាមេរ៉ា ហើយក៏មានការប្រទាញប្រទុងគ្នា កើតឡើង។ យ៉ាងណាមិញ អ្វីដែលគួរហួសចិត្ត ផងដែរនោះ គឺសត្វឆ្កែរបស់លោក Stuart មិនត្រឹមតែ មិនបានការពារម្ចាស់ ប៉ុណ្ណោះទេ បែរជាវាយប្រហារ លើម្ចាស់របស់ខ្លួនទៅវិញ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម៖



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]