លោក ជេន ភេដកូវ អាយុ ៥៩ឆ្នាំ ជាបុរសជើងខ្លាំង របស់ប្រទេសបុលហ្គារីម្នាក់ ដែលបានព្យាយាម បំបែកកំណត់ត្រាពិភពលោក Guinness ដោយការហែលទឹកបឹង ខណៈពេលដែលខ្លួនគាត់ ត្រូវបានរុំជាប់ទាំងដៃ ទាំងជើង។

ទីតាំងដែលគាត់ ធ្វើការបំបែកកំណត់ត្រា Guinness នោះ ស្ថិតនៅ បឹង Orhid ក្នុងប្រទេស ម៉ាហ្សេដូណៀ ហើយរូបគាត់ បានប្រើប្រាស់ ទូកមួយ សំរាប់ជិះទៅកាន់កណ្តាលផ្ទៃទឹក ដើម្បីធ្វើការលោតចូលទៅក្នុងទឹក ក្រោយពីធ្វើការរុំ និង ចងខ្លួនឯង រួចហើយនោះ។ នេះជា ការហែលទឹកមួយ ដែលមានការប្រថុយគ្រោះថ្នាក់បំផុត ព្រោះថា គាត់ត្រូវហែលឆ្លងទឹកដ៏ត្រជាក់ ទាំងដៃជើង កំពុងតែជាប់ចំណង។ ទោះជាយ៉ាងណា គាត់បានព្យាយាមរហូតបានសំរេច ដោយចំណាយពេល អស់ ២ម៉ោង និង ៤៧នាទី ក្នុងរយៈចម្ងាយ ជាង ២គីឡូម៉ែត្រ ដើម្បីអាចទៅដល់ច្រាំងបាន និងធ្វើការហែល ដោយប្រើខ្នងរបស់គាត់ ប្រៀបដូចជាត្រីដូហ្វីន យ៉ាងដូច្នោះដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖





ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]