យោងតាមសារព័ត៌មាន huffingtonpost បានឲ្យដឹងថា កូនឆ្កែមួយក្បាល បានទទួលការកោតសរសើរ ពីសំណាក់មនុស្សជាច្រើន បន្ទាប់ពីបានបញ្ចេញសកម្មភាព យ៉ាងប្រញាប់ប្រញាល់ ដើម្បីទៅបញ្ឈប់ក្មេងតូចម្នាក់ ដែលកំពុងវារទៅរកទឹកសមុទ្រ ក្បែរកោះ Kabak Bay ស្ថិតក្នុងប្រទេស Turkey។

ប្រភពដដែលបានបន្តទៀតថា កូនឆ្កែដ៏ចេះមួយក្បាលនោះ បានរត់លេងនៅក្បែរកោះ Kabak Bay ខណៈពេលនោះមានកូនក្មេងតូចម្នាក់ បានវារត្រេតត្រត តម្រង់ទៅទឹកសមុទ្រ ដែលមានរលកកំពុងបក់បោកផងដែរ។ បើតាមខ្សែវីដេអូ បានបង្ហាញឲ្យឃើញថា កូនឆ្កែមួយក្បាលនោះ បានរត់ទៅពីមុខក្មេងតូច នឹងបានក្រាបនៅលើដី ដើម្បីរាំងផ្លូវក្មេងនោះ កុំឲ្យវារទៅរកទឹកសមុទ្រ។

យ៉ាងណាមិញ មួយរំពេចក្រោយមក ម្តាយរបស់ក្មេងតូចនោះ ក៏បានរត់យ៉ាងលឿន មកចាប់លើកក្មេងតូចនោះទៅវិញតែម្តង៕

សូមទស្សនាវីដេអូខាងក្រោម៖



តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]