សុំត្រង់ៗហ្មង! លោកតា ព្រហ្ម ម៉ាញ សុំឲ្យសម្តេចតេជោ ហ៊ុន សែន តម្លើងស័ក្តិ

//s9.kh1.co/b0/b00cc5e77855ee384eb0e65d0c3fb8085ed021ad.jpg
តារា & កម្សាន្ដ

 ១៣-ឧសភា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

តារាកំប្លែង ព្រហ្ម ម៉ាញ សុំសម្តេចតេជោ ហ៊ុន សែន តម្លើងឋាន្តរស័ក្តិឲ្យត្រង់ៗ ក្នុងកិច្ចប្រជុំនៅសហរដ្ឋអាមេរិក មុខមហាជនជាច្រើន

សហរដ្ឋអាមេរិក ៖ ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយនឹង​ សហគមន៍​ខ្មែរ​នៅ​អា​មេ​រិ​ក និង​ ខ្មែរនៅ​កា​ណា​ដា ​នៅក្នុង រដ្ឋ​វ៉ា​ស៊ី​ន​តោន​ឌី​ស៊ី សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២២ កន្លងទៅនេះ គេក្រឡេកឃើញ មានបងប្អូនចូលរួម​ស្វាមគមន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យ៉ាងច្រើនកុះករ និងសម្តែងភាពរីករាយ ឥតឧបមា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក្នុងនោះ គេក្រឡេកឃើញ តារាកំប្លែងជើងចាស់ លោកគ្រូ ព្រហ្ម ម៉ាញ ក៏បានជួបសំណេះសំណាលផ្ទាល់មាត់ទល់មុខសម្តេចតេជោ ក្រោយយល់ច្រលំលើទំហំទឹកប្រាក់ ដែលសម្តេចបានឧបត្ថម្ភ កាលតារាកំប្លែងរូបនេះ បានធ្លាក់ខ្លួនឈឺ កាលពីចុងខែមីនា កន្លងទៅ។

ទន្ទឹមនឹងនេះ តារាកំប្លែងជើងចាស់រូបនេះ បានលើកឡើងចំពោះសម្តេច សុំឡើងឋានៈមួយកម្រិតទៀត ក្រោយពេលធូរស្បើយពីជំងឺ រួចទទួលបានគោរមងារកិត្តិយសជា កិត្តិឧទ្ទេសបណ្ឌិត ប៉ុន្តែ យសស័ក្តិក្នុងកងអង្គរក្សសព្វថ្ងៃ នៅជា​វរសេនីយ៍ឯក ចង់ឡើងជា ឧត្តមសេនីយ៍ត្រី ព្រោះតែ អត់មិនសូវមានគេហៅ លោកបណ្ឌិតទេ មានតែជា ឯកឧត្តមបណ្ឌិត។

យ៉ាងណាមិញ សម្តេចបាន មានប្រសាសន៍តបវិញថា បើ​ចង់បាន​ទាល់តែ​ផ្តល់​ឲ្យ​នៅ​ពេល​ទទួលមរណភាព ដែល​គេ​ហៅ​ស័ក្តិ​ប​ច្ឆា​មរណៈ (​និយាយ​បែប​កំប្លែង​សើច​)។ សម្តេច​ថា អ្នក​ផ្តល់​ឲ្យ​តួនាទី​មុន​បែប​នេះ​មិន​ងាយ​ស្លា​.​ប់​ទេ មិនតែប៉ុណ្ណោះ សម្តេច​ក៏​បាន​សុំ​ទោស​ចំពោះ ​លោកគ្រូ ព្រហ្ម ម៉ា​ញ ដែល​និយាយ​ខុស​ថា ការ​ផ្តល់​ថវិកា​ជួយចំនួន​៣​ម៉ឺន​ដុល្លារ​ផង​ដែរ តែ​តាម​ពិត​ សម្តេចបាន​ផ្តល់​២​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ​សម្រាប់​ការ​ព្យាបាល​ជំងឺ ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ព្រហ្មម៉ាញ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T