កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀនស្រីជប៉ុន Kaori Matsumura ដែលជាសមាជិកនៃក្រុមចម្រៀងស្រី AKB48 បានធ្វើឲ្យប្រិយមិត្ត ក៏ដូចជាមនុស្សជាច្រើនទៀត មានការភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ បន្ទាប់ពីពួកគេបានឃើញ រូបថតមិនមានការតុបតែង របស់តារាស្រីរូបនោះ។

ជាមួយគ្នានេះដែរ ក៏មានប្រិយមិត្តរបស់នាងមួយចំនួន បាននិយាយបង្អាប់នាងថា “មុខមាត់របស់នាង គឺពិតជាអាក្រក់ និងគួរឲ្យខ្លាចខ្លាំងណាស់ នៅពេលដែលមិនមានការតុបតែងមុខបែបនេះ”។ គួរបញ្ជាក់ផងដែរថា តារាស្រី Kaori Matsumura បានបង្ហោះរូបរបស់ខ្លួន ដែលមិនមានការតុបតែងមុខនោះ នៅថ្ងៃដែលខ្យល់ព្យុះកំណាចទីហ្វុង យូសាគី កំពុងវាយប្រហារប្រទេសជប៉ុន។

យ៉ាងណាមិញ រូបថតរបស់តារាស្រី Kaori Matsumura ដែលមិនមានការតុបតែងនោះ បានបង្ហាញឲ្យឃើញថា នាងហាក់បីដូចជាមានអាយុចាស់ណាស់អីចឹង ប៉ុន្តែតាមពិតទៅ នាងទើបតែមានអាយុ ២៣ឆ្នាំតែប៉ុណ្ណោះ៕





តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]