រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បានត្រូវនគរបាលប៉ុស្តិ៍ជ្រោយចង្វា សហការជាមួយសមត្ថកិច្ច ខណ្ឌប្ញស្សីកែវ ចុះឃាត់ខ្លួន ខណៈបង្កឱ្យមានការផ្ទុះអាវុធ ១៧គ្រាប់យ៉ាងអនាធិបតេយ្យ នៅក្នុងក្រុមហ៊ុនផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៥ កញ្ញា ២០១៣ ដែលក្រុមហ៊ុននេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌប្ញស្សីកែវ ។

បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាពបានឱ្យដឹងថា ជនជាតិចិនខាងលើ មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ តែស្គាល់ថាជាថៅកែសហគ្រាស ក្រុមហ៊ុនបរិក្ខារគ្រឿងយន្តកម្ពុជាចំកាត់ ។

ប្រភពបន្តថា មូលហេតុនៃការបាញ់បោះសេរីនេះ គឺដោយសារជនជាតិចិនខាងលើបាញ់សត្វ តែយ៉ាងណាក៏ដោយ គេមិនទាន់ដឹងពីមូលហេតុ ពិតប្រាកដនោះទេ ហើយក្រោយពីកើតហេតុ សមត្ថកិច្ចដកហូតបានកាំភ្លើងមួយដើម ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]