នេះគឺជាទិដ្ឋភាពដ៏អស្ចារ្យមួយ របស់អ្នកលក់គ្រឿងអលង្ការដ៏ក្លាហាន បានយកកាំភ្លើងដេញបាញ់ចោរពីរនាក់ ព្រមទាំងធាក់ ចោរមួយជើងចំគូទទៀតផង។

ទិដ្ឋភាពដ៏ក្លាហានរបស់បុរសម្នាក់នេះ ត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាព ក្នុងហាងរបស់គាត់ផ្ទាល់ ក្នុងទីក្រុង Messina កោះ Sicily ប្រទេសអ៊ីតាលី។ ប៉ូលីសបានយកវីដេអូឃ្លីប ដែលថតបានទៅពិនិត្យ មើលមុខរបស់ចោរទាំងពីរដែលបាន ចូលប្លន់ក្នុងហាងលក់គ្រឿងអលង្ការ។

នៅក្នុងវីដេអូ យើងបានប្រទះឃើញ មានស្ដ្រីម្នាក់ដែលជាភ្ញៀវ កំពុងតែរើសគ្រឿងអលង្ការដែល ម្ចាស់ហាងដាក់នៅលើតុ ខណៈពេលនោះ ស្រាប់តែមានបុរសពីរនាក់ ម្នាក់កាន់កាំភ្លើងខ្លីចូលមក្នុងហាងភ្ជង់បុរស ដែលជាម្ចាស់ហាង តែគាត់បានរត់ចេញតាមច្រកក្រោយ ដើម្បីយកកាំភ្លើងមកតបតរនឹងចោរ។ គ្រាន់តែឃើញម្ចាស់ហាងកាន់កាំភ្លើងចេញមក ចោរទាំងពីរយកគ្រឿងអលង្ការប្រគល់ឲ្យម្ចាស់ហាង និងរត់បាតជើងសព្រាត។

បើចង់ដឹងច្បាស់ថា ម្ចាស់ហាងគាត់មានភាពក្លាហានប៉ុណ្ណា សូមទស្សនាវីដេអូឃ្លីបខាងក្រោម៖

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]