រញ្ជួយផែនដីកម្រិត ៧.៧ រិចទ័រ បានវាយប្រហារភាគខាងលិច ប្រទេសប៉ាហ្គីស្ថាន បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៩៣នាក់ស្លាប់ និងជាង ១០០នាក់ឯទៀតរងរបួស កាលពីថ្ងៃអង្គារ៍ កន្លងទៅថ្មីៗនេះ។

បើតាមអាជ្ញាធរប្រទេសប៉ាហ្គីស្ថាន បានឲ្យដឹងថា ហេតុការណ៍រញ្ជួយផែនដីនេះ មានរយៈពេលជា ៣០នាទី ដោយបានវាយប្រហារខេត្តសំខាន់ៗជាច្រើនក្នុងប្រទេស ដូចជា ខេត្ត Awaran ខេត្ត Balochistan និង ខេត្ត Jan Muhammad ជាដើម ដែលបណ្តាលឲ្យអគារ និងផ្ទះសម្បែងរបស់ប្រជាជន ត្រូវរលំទាំងអស់ ស្ទើររាបទៅនឹងផ្ទៃដីអស់ទៅហើយ។ ក្នុងនោះ ប្រព័ន្ធអគ្គីសនី ប្រព័ន្ធទឹក និងប្រព័ន្ធគមនាគមន៍ត្រូវកាត់ផ្តាច់ទាំងស្រុង បង្កភាពលំបាកយ៉ាងខ្លាំង ដល់ប្រជាជននៅតាមតំបន់នោះ។

ភ្លាមៗបន្ទាប់ពីហេតុការណ៍រញ្ជួយផែនដីនេះ បានបញ្ចប់ គេស្រាប់តែប្រទះឃើញកោះតូចមួយ កម្ពស់ប្រហែលជា៦០០ម៉ែត្រ បានផុសឡើយនៅតាមច្រាំង នៃមហាសមុទ្រអារ៉ាប់ គួរឲ្យភ្ញាក់ផ្អើលផងដែរ។






ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]