ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជិះម៉ូតូកូនទា មួយគ្រឿង ចេញពីតំបន់ស្ងាត់ ហើយត្រូវនគរបាល ប៉ុស្តិ៍ផ្សារដើមថ្កូវ កំពុងដើរ ល្បាតឃើញ មានការសង្ស័យ ក៏ព័ទ្ធចាប់ខ្លួន ដើម្បីឆែកឆេរ ប៉ុន្តែខណៈកំពុងឆែក ម៉ូតូត្រូវជនសង្ស័យ រត់គេចខ្លួនបាត់ ស្រមោល ។

 ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២២ និង ២២ នាទីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៣ ស្ថិតនៅចំណុចជិតខារ៉ាអូខេបុប្ជា ជាយដែន ផ្លូវលេខ៩៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

យោងតាមប្រភពព័ត៌មាន ពីនគរបាលប៉ុស្តិ៍ បានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ច ៣ នាក់ កំពុងជិះម៉ូតូល្បាតក្នុងមូលដ្ឋាន រហូតមកដល់ចំណុច កើតហេតុមាន ក៏ឃើញយុវជនម្នាក់ ជិះម៉ូតូកូនទា មួយគ្រឿង ចេញពីកន្លែងស្ងាត់ ស្ថិតក្នុងសភាពគួរឲ្យសង្ស័យ ទើបសមត្ថកិច្ចសម្រេច ឃាត់ខ្លួន រូបគេរួច ធ្វើការឆែក ឆេរខ្លួន ប្រាណ ជនសង្ស័យមិនបានឃើញ អ្វីទេ ក៏បន្តឆែកម៉ូតូ ប៉ុន្តែខណៈសមត្ថកិច្ចកំពុងឱឆែកម៉ូតូ មិនបានចាប់អារម្ម ណ៍ជនសង្ស័យ ឆ្លៀតឱកាសរត់ចូលក្នុងផ្ទះ ស្ងាត់ គ្មានមនុស្ស នៅគេចខ្លួនបាត់ស្រមោល ។ ភ្លាមៗនោះ កម្លាំង នគរបាលប៉ុស្តិ៍ បានចុះមកឡោមព័ន្ធទីតាំង ដែលជន សង្ស័យរត់គេច តែរកជនសង្ស័យមិនឃើញឡើយ ។

ដូច្នេះសមត្ថកិច្ច បានត្រឹមអូសយកម៉ូតូកូនទា មួយគ្រឿង របស់ជនសង្ស័យ យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ខណ្ឌចំការមន រង់ចាំស្រាវជ្រាវ តាមចាប់ជន សង្ស័យខាងលើនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ សមត្ថកិច្ច បាន បញ្ជាក់ថា ជនសង្ស័យ ដែលរត់គេចខ្លួនខាងលើនេះ អាចពាក់ព័ន្ធនឹងការប្រើប្រាស់ នឹងជួញដូរ គ្រឿងញៀន ហើយបាន រូបគេរត់គេចខ្លួនបែបនេះ ៕ 





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]