ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានបងប្អូន ប្រជាពលរដ្ឋ នាំគ្នាព័ទ្ធចាប់ ប្រគល់ ឲ្យសមត្ថកិច្ចភ្លាម ៗ ដោយសារជនសង្ស័យ រូបនេះបាន បន្លំចូលលួច យកខ្សែភ្លើង ក្នុងការដ្ឋានធ្វើផ្ទះល្វែង នៅតាមបណ្តោយផ្លូវលេខ ៤៦០ សង្កាត់ទួលទំពូងទី ១ ខណ្ឌចំការមន កាលពីវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០១៣ ។

ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនខាងលើ មានឈ្មោះ ប្រាក់ ទិត្យ អាយុ២០ឆ្នាំ ស្នាក់នៅ នឹងមានមុខរបរ មិនពិតប្រាកដ ។ នៅមុនពេល កើតហេតុ ជនសង្ស័យ បានដើរឆ្លងកាត់ចំណុច កើតហេតុខាងលើ ដោយឃើញ ឱកាសស្ងាត់ល្អ ជនសង្ស័យ បានបន្លំចូលទៅ ក្នុងការដ្ឋាន បំណងលួចយកខ្សែភ្លើង ប៉ុន្តែត្រូវម្ចាស់ គេទាន់ស្រែក ឆោឡោផ្អើល ដល់ប្រជាពលរដ្ឋ ជិត ខាងនាំគ្នាចេញមកអន្តរាគមន៍ ជួយឃាត់ខ្លួនជនសង្ស័យ បានភ្លាមៗ យកប្រគល់ឲ្យ នគរបាល ប៉ុស្តិ៍ទួលទំពុងទី ១ ដើម្បី ចាត់ ការបន្តទៀត។

នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យ បានឆ្លើយដោះសារថា រូបគេមិនបានធ្វើសកម្មភាព ដូចការរៀបរាប់ របស់ជនរង គ្រោះឡើយ ។ប៉ុន្តែដោយយោងតាម ពាក្យបណ្តឹង របស់ជនរងគ្រោះ សមត្ថកិច្ចបានសម្រេចកសាង សំណុំរឿងបញ្ជូន ខ្លួនពួកគេយក ទៅឃុំបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌចំការមន ជាបណ្តោះ អាសន្នរង់ចាំ កសាងបញ្ជូន បន្តទៅសាលាដំបូង រាជធានីភ្នំពេញ ផ្តន្ទាទោសតាមផ្លូវច្បាប់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]