ក្មេងប្រុសជនជាតិអង់គ្លេសម្នាក់ អាយុ ១៥ឆ្នាំ ដែលចូលចិត្តលេងហ្គេមវីដេអូច្រើននោះ បានបែកគំនិតចូលប្លន់ធនាគារ Barclays របស់ចក្រភពអង់គ្លេស បានសម្រេច កាលពីថ្មីៗកន្លងទៅនេះ។

បើតាមអាជ្ញាធរនៅតំបន់នោះ បានឲ្យដឹងថា ក្មេងប្រុសម្នាក់នេះ បានប្រើប្រាស់កាំភ្លើងក្លែងក្លាយ បន្លំចូលប្លន់ធនាគារនៅទីក្រុង Liverpool បានប្រាក់សរុបជាង ៣៥០០ដុល្លារសហរដ្ឋអាមេរិក និងគេចខ្លួនបានដោយសុវត្ថិភាព។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក ម្តាយរបស់ក្មេងនេះ បានឆែកឃើញកាំភ្លើងក្លែងក្លាយ ភ្ជាប់ជាមួយនឹងប្រាក់យ៉ាងច្រើនសន្ធឹក ក៏សម្រេចប្តឹងប៉ូលីស និងនាំយកកូនរបស់គាត់ទៅសារភាពភ្លាមៗតែម្តង។

ជំហានដំបូង តុលាការបានសន្និដ្ឋានថា ក្មេងនេះទទួលឥទ្ធិពលពីវីដេអូហ្គេមមួយ ដែលមានឈ្មោះថា Grand Theft Auto V ដែលទើបតែចេញលក់កាលពីថ្មីៗកន្លងទៅនេះ ចំណែកឯការកាត់ទោសនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែតុលាខាងមុខឆាប់ៗនេះ។






តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]