រូបភាពដ៏កម្រមួយ ត្រូវបានយកចេញពីការមេរ៉ាសុវត្ថិភាព នៅក្នុងព្រៃប្រទេសរ៉ុស្ស៊ី ដែលដំឡើងដោយអ្នកវិទ្យាសាស្រ្ដម្នាក់ ឈ្មោះ Linda Kerley។

នៅក្នុងវីដេអូនោះ គឺថតបានសកម្មភាព សត្វឥន្ទ្រីមាសមួយក្បាល វាយប្រហារសត្វក្ដាន់ជំទង់យ៉ាងសាហាវ។ អ្នកវិទ្យាសាស្ដ្របាន សិក្សាលើវីដេអូ និងរូបភាពដែលថតបាន ដោយយល់ឃើញថា សត្វឥន្ទ្រីពេលដែលចាប់ចំណី គឺវាមើលទៅលើមាឌរបស់សត្វត្រូវ ដោយមើលឃើញថា កូនក្ដាន់មួយក្បាលនេះមានមាឌតូចល្មម ហើយអាចសម្លាប់ធ្វើជាចំណីបាន វាក៏ចាប់ផ្ដើមវាយប្រហារតែម្ដង។

អ្នកស្រី Linda Kerley គឺជាអ្នកវិទ្យាសាស្ដ្រ សិក្សាខាងសត្វព្រៃមកពីទីក្រុងឡុង បានចាប់កាមេរ៉ា នៅឯព្រៃភាគខាងកើត នៃប្រទេសរ៉ុស្ស៊ី។ នៅទៅនោះគ្មានសត្វសាហាវ ស៊ីសាច់ជាអាហាររស់នៅនោះទេ តែគេបានប្រទះឃើញសត្វក្ដាន់មួយក្បាល ដេកងាប់នៅលើព្រិលទឹកកក។ រហូតដល់គេឆែកមើលកាមេរ៉ាទើបដឹងថា វាត្រូវបានសត្វឥន្ទ្រីមាស វាយប្រហារ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នេះគឺជារឿងដ៏ចម្លែកមួយ ព្រោះនេះគឺជាលើកទីមួយហើយ ដែលគេប្រទះឃើញ សត្វឥន្ទ្រីសម្លាប់សត្វក្ដាន់បែបនេះ។ អ្វីដែលអ្នកវិទ្យាសាស្រ្ដនៅមិនទាន់យល់ គឺក្រោយពីសម្លាប់ក្ដាន់រួច សត្វឥន្ទ្រីមិនបាន ស៊ីសាច់របស់វាឡើយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ករណីមួយនេះ?





កែសម្រួលដោយ អៀង

ខ្មែរឡុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]