រាជធានីភ្នំពេញ ៖ ស្ត្រីមានវិបត្តិម្នាក់បានដើរមក លោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា តែត្រូវសមត្ថកិច្ចនិងជនជាតិចិនធ្វើស្ពាន ជ្រោយចង្វាថ្មីជួយសង្គ្រោះទាន់ ដែលហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី២៥ កញ្ញា ២០១៣ ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីគិតខ្លីខាងលើឈ្មោះឈុន រតនា អាយុ២៦ឆ្នាំ ជាកម្មកររោងចក្រដេរប៉ាក់ ស្នាក់នៅផ្ទះជួលម្តុំផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពបន្តថា មូលហេតុដែលនាងលោតទឹកសម្លាប់ខ្លួន គេមិនទាន់ដឹងនៅឡើយទេ តែនាងបង្ហើបប្រាប់ថា មិនដឹងថាជាតិនេះ នាងមានកម្មពៀរអ្វីនោះទេ ជួបតែមនុស្សមិនល្អ សូម្បីតែមិត្តភក្តិនិងសង្សារ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]