បុរសម្នាក់ ដែលជាអ្នករស់នៅ ឆាងស្សា (Changsha) ខេត្ដ ហូណាន( Hunan) ប្រទេសចិន បានចាក់សម្លាប់គិលានុដ្ឋាយិកា៣នាក់ ក្រោយពីមិនពេញចិត្ដ នឹងការកែសម្ភស្សត្រង់ ពុកចង្ការបស់ខ្លួននោះ។

តាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា បុរសនេះបាន មកកាន់មន្ទីរពេទ្យជាច្រើនដង និងបានធ្វើការរិះគន់ ទៅលើការកែសម្ភស្សត្រង់ចង្ការបស់ខ្លួន ដែលនៅពេលនេះ វាមានស្នាមក្រហមលេចចេញមកក្រៅ។ ជាមួយគ្នានោះ គ្រូពេទ្យ បានធ្វើការបកស្រាយ ប្រាប់បុរសនេះថា ស្នាមនេះនឹងបាត់ទៅវិញដោយ ខ្លួនឯង ក្នុងរយៈពេលប្រហែលជា ៦ខែទៀត ដូចនេះសូមកុំព្រួយបារម្មណ៍អ្វីទាំងអស់។ ទោះជាយ៉ាងណា បុរសនេះនៅតែមិនស្ងប់ចិត្ដ និងបានចាក់សម្លាប់ គិលានុដ្ឋាយិកា ៣នាក់ ជាមួយនឹងកាបិត ហើយក៏រត់គេចខ្លួនតែម្ដង។

តាមសម្ដីរបស់ប៉ូលីស បានឲ្យដឹងថា គិលានុដ្ឋាយិកា២នាក់ បានរងរបួសផ្ទៃមុខ  នៅក្នុងការវាយប្រហារនេះ និងម្នាក់ទៀត កំពុងតែស្ថិតនៅក្នុងអាការៈធ្ងន់ធ្ងរ ដែលទោះបីជាមិនផ្ដាច់ជីវិតពួកគេក៏ដោយ។ បន្ថែមពីនេះ បានឲ្យដឹងទៀតថា គិលានុដ្ឋាយិកាម្នាក់នៅក្នុង ចំនោមនោះ គឺជាស្ដ្រីមានផ្ទៃពោះ ដែលហេតុការណ៍នេះអាចធ្វើឲ្យនាង បាត់បង់កូនក្នុងផ្ទៃបាន។

សម្រាប់បុរសជាជនល្មើសនេះ កំពុងតែការរត់គេចខ្លួន ដែលខណៈពេលនេះក្រុមប៉ូលីស កំពុងតែធ្វើការចាប់ខ្លួន យ៉ាងសស្រាក់សស្រាំផងដែរនោះ។ 

មនុស្សជាច្រើនចូលចិត្ដ និងពេញចិត្ដ ក្នុងការកែសម្ភស្សជាក្រៃលែង តែទោះជាយ៉ាងណា សម្រស់ធម្មជាតិនៅតែស្រស់ស្អាត ជាងរបស់ក្លែងក្លាយ ចុះប្រិយមិត្ដវិញ យល់យ៉ាងណាដែរ?



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]