បន្ទាយមានជ័យៈ ជំនន់ទឹកភ្លៀង និងជំនន់ហូរ ធ្លាក់ពីថៃបានវាយ លុកជាយដែនប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យជាបណ្តើរៗហើយ ក្រោយពីមានភ្លៀង ធ្លាក់ជាប់គ្នាប៉ុន្មាន ថ្ងៃកន្លងទៅនេះ បានធ្វើឲ្យទឹកអូរ ព្រំដែនកម្ពុជា ថៃ ឡើងខុសពីធម្មតា ធ្វើឲ្យពលរដ្ឋរស់នៅតាម មាត់អូរជាង៥០០គ្រួសារ រងការលិច លង់យ៉ាងខ្លាំង មួយចំនួនមិនអាចនៅបន្តបានក៏ ត្រូវបង្ខំចិត្តចាកចេញ រកទួលសុវត្ថិភាពដើម្បីស្នាក់ នៅបណ្តោះអាសន្ន រង់ចាំទឹកស្រក ទើបត្រឡប់ ទៅលំនៅដ្ឋាន និងប្រកបរបរចិញ្ចឹកជីវិតវិញ។

អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន បានឲ្យដឹងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ នេះថា មក ដល់ពេលនេះអាជ្ញាធរ បានជម្លៀស ពលរដ្ឋចេញពីទឹកជំនន់ បាន១៣៨គ្រួសារហើយ ព្រោះ ពលរដ្ឋទាំងនេះ រស់នៅតាមមាត់អូរ មានទឹកហូរខ្លាំង អាចប្រឈមគ្រោះថ្នាក់ គ្រប់ពេលវេលាព្រោះ ស្ថានភាពទឹកជំនន់ ពេលនេះទឹក កំពុងហូរធ្លាក់ពី ប្រទេសថៃខ្លាំង។ ចំពោះការជន់លិចខ្លាំងនេះគឺទើប តែកើតមានរយៈពេល ៣ថ្ងៃនេះតែប៉ុណ្ណោះ។

លោកបានបន្តថា សម្រាប់ក្រុងប៉ោយប៉ែត ភូមិដែលលិចខ្លាំងជាងគេមានចំនួន០៤គឺ ភូមិ ប៉ោយប៉ែត ភូមិ ក្បាលកោះ ភូមិអូរជ្រៅ ភូមិគីឡូម៉ែត្រ៤  មានពលរដ្ឋរស់នៅជាង៥០០០គ្រួសារ ជន់លិច៥០០គ្រួសារ ចំពោះ ១៣៨គ្រួសារគឺជាពលរដ្ឋ រស់នៅតាមមាត់អូរ ព្រំដែនប្រឈមទឹកហូរ ខ្លាំង អាចប្រឈមគ្រោះថ្នាក់ខ្ពស់ ធ្វើ ឲ្យពួកគាត់មិនអាចរស់នៅបានទើបអាជ្ញាធរជម្លាសមុនគេឲ្យ ពួកទៅស្នាក់នោះទីទួល សុវត្ថិភាពជាបណ្តោះអាសន្ន។

ទន្ទឹមគ្នានោះលោក ង៉ោ ម៉េងជ្រួន ក៏បានអំពាវនាវដល់បងប្អូនដែលកំពុងរស់នៅក្នុងភូមិទាំង ៤ខាងលើត្រូវ ត្រៀម លក្ខណៈឲ្យបានគ្រប់គ្នា ទាំងអ្នកលិចតិច លិចមធ្យម លិចខ្លាំង ធ្វើយ៉ាងណា នៅពេលឃើញ សភាពការមិនស្រួល ត្រូវរាយការមកអាជ្ញាធរឬមេភូមិភ្លាមដើម្បីឲ្យអាជ្ញាធរបានដឹង និងបញ្ជូន ក្រុមសង្គ្រោះទៅជួយ ឲ្យបានទាន់ពេល។

គួរបញ្ជាក់ថានេះគឺជាលើកទី២ហើយដែលជំនន់ទឹកភ្លៀង និងជំនន់ពីថៃយាយីក្រុងប៉ោយប៉ែត ដែលកាល លើកទី១ ក្នុងខែសីហា កន្លងទៅទឹកបានជន់លិចផ្ទះប្រជាពលរដ្ឋ សាលារៀន វត្តអារាម មណ្ឌលសុខភាព ប៉ុស្តិ៍រដ្ឋបាល ផ្លូវលំជាច្រើនខ្សែក៏ត្រូវជន់លិច ខ្លះមិនអាចធ្វើដំណើរបាន ក៏មាន ៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]