រាជធានីភ្នំពេញ ៖ ម៉ូតូសង់កូរ៉េ ពណ៌ក្រហម ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AY-5442 ជិះដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចមុខផ្សារហេងលី ស្រាប់តែជ្រុលចង្កូតទៅបុកពី ក្រោយម៉ូតូឌ្រីមC110 ស៊េរីឆ្នាំ២០០១ ពណ៌ក្រហម ១គ្រឿង ពាក់ស្លាកលេខ ទ-8471 ភព1 ជិះដោយ ២នាក់ ប្តីប្រពន្ធ យ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូដួលគរលើគ្នា ចំណែកអ្នកទាំង៣ របួសស្រាលរលាត់ដៃជើង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ០៥នាទី យប់ថ្ងៃទី២៤ កញ្ញា ២០១៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ ក្រោយកើតហេតុ ភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នា ដោយភាគីម៉ូតូសង់កូរ៉េជួយដឹកអ្នករងរបួសទៅព្យាបាល និងចេញថ្លៃព្យាបាលឲ្យភាគីម៉ូតូឌ្រីម ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]