កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ប្រទេសចិន បានធ្វើការប្រារព្ធទិវាពិភពលោកមួយ ដែលជាថ្ងៃគ្មានរថយន្ត (World Car Free Day) ក្នុងគោលបំណង ដើម្បីរំលឹកដល់ប្រជាជន អោយយល់ដឹងពី ការបំពុលបរិស្ថាន ដោយសារផ្សែងរបស់រថយន្ត។

ទីក្រុងប្រមាណជា ១៥០ នៅក្នុងប្រទេសចិន បានប្រតិបត្តិតាម ទិវាថ្ងៃគ្មានរថយន្តនេះ ហើយក្នុងនោះ ឃើញថា នៅឯទីក្រុង Ningbo បែរជាមានព្រឹត្តិការណ៍កង់ ដ៏ធំមួយ ដែលឧបត្ថម្ភដោយ ក្រុមហ៊ុនកង់ដ៏ល្បី Giant ដើម្បីផ្សព្វផ្សាយ ពីផលិតផលកង់ របស់ខ្លួន។ យ៉ាងណាមិញ សំរាប់ទីក្រុង ប៉េកាំង ឯណោះវិញ មិនត្រឹមតែមិនបាន ប្រារព្ធធ្វើទិវានេះ ប៉ុណ្ណោះទេ តែចរាចរនៅក្នុងទីក្រុងនេះ បែរជា មានសភាពកកស្ទះយ៉ាងខ្លាំង ទៅវិញ។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនារូបភាពខាងក្រោម៖









ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]