រាជធានីភ្នំពេញ ៖ បុរសម្នាក់ ខណៈដែលផឹកស្រាស្រវឹង បានដបស្រាទៅវាយបំបែក នឹងបង្គោលភ្លើង ហើយយកមកអារកសម្លាប់ខ្លួន បណ្ដាលឱ្យប្រកាច់ស្លាប់ភ្លាមៗ នៅនឹងកន្លែង កាលពីវេលាម៉ោង៦ និង១៥នាទីល្ងាចថ្ងៃទី២២ កញ្ញា នៅលើផ្លូវជាតិលេខ៥ ទល់មុខស្ថានីយប្រេងឥន្ធនៈតេលា ស្ថិតក្នុងភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ។

ពុំមាននរណាម្នាក់ស្គាល់អត្តសញ្ញាណ ឬក៏ទីកន្លែងស្នាក់នៅទីណា របស់បុរសនេះទេ ហើយក៏មិនដឹងថា ការសម្លាប់ខ្លួននេះ ដោយសារមូលហេតុអ្វីដែរ ។ ប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់នេះ កាន់ដបស្រាក្នុងដៃដើរផឹកពេញតែផ្លូវ ហើយស្រែកច្រៀងតែម្នាក់ឯង តាំងពីម៉ោង៤រសៀល រហូតដល់ម៉ោង៦ល្ងាច ។

លុះមកដល់មុខស្ថានីយប្រេងឥន្ធនៈតេលា ក៏បានអង្គុយលេងមួយសន្ទុះ ហើយមិនដឹងជាយ៉ាងម៉េច ស្រាប់តែរត់ទៅបោកក្បាលនឹងបង្គោលភ្លើង បន្ទាប់មករត់ទៅទាញដបស្រា ដែលខ្លួនផឹកអស់នោះមកវាយបំបែកនឹងបង្គោលភ្លើង ហើយយកអំបែងយកមកអារកខ្លួនឯង បណ្ដាលឱ្យហូរឈាមស្រោចពេញខ្លួនប្រកាច់ពេញផ្លូវ ។ ដោយឃើញដូច្នេះប្រជាពលរដ្ឋ បានទូរស័ព្ទហៅសមត្ថកិច្ច ឱ្យមកជួយអន្តរាគមន៍ហៅរថយន្តសាមុយ ដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]