យោងតាមប្រភពព័ត៌មាន Guinness World Records 2014 បានឲ្យដឹងថា បុរសជនជាតិអ៊ីតាលីម្នាក់ មានឈ្មោះថា Fabio Reggiani បានដឹកនាំសមាជិករបស់ខ្លួន បង្កើតម៉ូតូមួយគ្រឿង ដែលមានកំពស់ខ្ពស់បំផុត នៅលើពិភពលោក ហើយត្រូវបានជាប់កំណត់ត្រាពិភពលោកទៀតផង។

ម៉ូតូដែលខ្ពស់បំផុតនេះ មានកំពស់រហូតដល់ទៅ ៥.១ម៉ែត្រឯណោះ គឺវាស់ពីកង់ម៉ូតូដែលប៉ះដី ទៅដល់ដៃចង្កូតរបស់ម៉ូតូ។ គួរបញ្ជាក់ផងដែរថា ម៉ូតូខ្ពស់បំផុតនេះ មើលទៅហាក់បីដូចជា បង្កើតឡើងសម្រាប់ដាក់តាំងតែប៉ុណ្ណោះ ប៉ុន្តែការពិតទៅវាអាចជិះបាន។ វាត្រូវបានជិះបង្ហាញមហាជន នៅក្នុងតំបន់ Montecchio Emilia ស្ថិតក្នុងប្រទេសអ៊ីតាលី ប្រហែល ១០០ម៉ែត្រ។

ជាមួយគ្នានេះ ម៉ូតូដ៏ធំ និងខ្ពស់នោះ ត្រូវបានបំពាក់ដោយម៉ាស៊ីន 5.7L V8 ហើយទំងន់សរុបរបស់ម៉ូតូនោះ គឺ ៥០០០គីឡូឯណោះ ដែលវាមានទំងន់ធ្ងន់ជាងរថយន្តធម្មតា រហូតដល់ទៅ ៦ដង៕













ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]