ក្មេងស្រីពីរនាក់បងប្អូន ត្រូវបានឳពុកម្តាយប្រទះឃើញ ដេកស្លាប់យ៉ាងអាណោធអាធ័មបំផុត នៅក្នុងម៉ាស៊ីនបោកខោអាវ កាលពីថ្ងៃសៅរ៍ ពេលរសៀល កន្លងទៅនេះ នៅខេត្ត ស៊ីនជៀន ប្រទេសចិន។

បើតាមឳពុកម្តាយនៃក្មេងរងគ្រោះ បានឲ្យដឹងថា ពួកគេទាំងពីរ ម្នាក់មានអាយុ ៣ឆ្នាំ និងម្នាក់ទៀតមានអាយុ ២ឆ្នាំ ដោយមុនពេលកើតហេតុ ម្តាយរបស់ក្មេងទាំងពីរកំពុងចម្អិនអាហារ ខណៈឳពុកកំពុងស្តាប់ចម្រៀងលេង។ ស្រាប់តែមួយសន្ទុះក្រោយមក ក៏បាត់សម្លេងប្រលែងគ្នា ទើបម្តាយមានមន្ទិលសង្ស័យក៏ដើរទៅរក ហើយប្រទះឃើញកូនទាំងពីរដេកស្លាប់ ក្នុងម៉ាស៊ីនបោកខោអាវ យ៉ាងអាណោធអាធ័ម។

បើតាមជំហានដំបូង អាជ្ញាធរនៅតំបន់នោះ បានសន្និដ្ឋានថា ក្មេងទាំងពីរនេះស្លាប់ ដោយសារតែថប់ដង្ហើម ហើយចំណែកឯមូលដែលបណ្តាលឲ្យក្មេងទាំងពីរធ្លាក់ចូលក្នុងម៉ាស៊ីនបោកខោអាវ ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតផងដែរ។






តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]