រូបថតសត្វក្តាន់មួយក្បាល ដែលដើរឆ្លងផ្លូវគោរពភ្លើងស្តុប កំពុងទទួលបានការចាប់អារម្មណ៏ខ្លាំង ពីអ្នកប្រើប្រាស់អ៊ីនធឺណែត នៅក្នុងប្រទេសជប៉ុន។

យោងតាមសារព័ត៌មាន  Rocketnews 24 របស់ប្រទេសជប៉ុន បានឲ្យដឹងថា រូបថតសត្វក្តាន់ ដើរឆ្លងផ្លូវគោរពភ្លើងស្តុបនោះ ត្រូវបានថតដោយអ្នកទេសចរណ៏ម្នាក់ នៅក្នុងប្រទេសជប៉ុន កាលពីពេលថ្មីៗកន្លងទៅនេះ។ ប្រភពដដែលបានបន្តទៀតថា រូបថតនោះ ត្រូវបានថតនៅក្បែរសួនមួយកន្លែង ដែលមានឈ្មោះថា ណារ៉ាផាក ស្ថិតក្នុងទីក្រុង ណារ៉ា ប្រទេសជប៉ុន។

ជាមួយគ្នានេះ នៅក្នុងរូបបានបង្ហាញឲ្យឃើញថា សត្វក្តាន់មួយក្បាលនោះ បានឈប់ស្ងៀមនៅផ្លូវម្ខាង ខណៈភ្លើងក្រហម និងចាប់ផ្តើមដើរឆ្លងទៅផ្លូវម្ខាងទៀត នៅពេលភ្លើងខៀវ បានដោយសុវត្ថិភាព។ យ៉ាងណាមិញ ក៏មានអ្នកទេសចរណ៏ជាច្រើននាក់ទៀត នាំគ្នាទាញកាមេរ៉ា ដើម្បីថតយកសកម្មភាពដ៏ល្អ របស់សត្វក្តាន់មួយក្បាលនេះផងដែរ៕

ចង់ដឹងថាសត្វក្តាន់មួយក្បាលនោះ គោរពភ្លើងស្តុបយ៉ាងណានោះ សូមទស្សនារូបខាងក្រោមទាំងអស់គ្នា៖











តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]