វីដេអូគួរឲ្យរន្ធត់មួយ ដែលរថយន្តប្រណាំងម៉ាក់ Porsche មួយគ្រឿង បានបុកនឹងរបាំងការពារផ្លូវ បណ្តាលឲ្យក្រឡាប់ជាច្រើនត្រលប់ ធ្លាក់ចូលទៅក្នុងទឹក នៅក្នុងព្រឹត្តិការណ៍ការប្រណាំងរថយន្ត Hellendoorn នាប្រទេសហូឡង់ កន្លងទៅនេះ។

បើតាមអ្នកអង្កេតនៅកន្លែងប្រណាំង បានឲ្យដឹងថា អ្នកបើកបរ Harry Kleinjan ទំនងជាចាប់ហ្វ្រាំងយឺតពេក នៅពេលដែលរថយន្ត ត្រូវបត់នៅផ្លូវកោង ទើបរថយន្តមិនបានបង្អង់ល្បឿន ក៏ជ្រុលទៅបុករបាំងការពារផ្លូវពេញទំហំ ត្រលប់ជាច្រើនត្រលប់ ទើបធ្លាក់ចូលទៅក្នុងទឹក។

ប៉ុន្តែជាភ័ព្វសំណាង អ្នកបើកបរ និងសហការីមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ ដោយពួកគាត់ត្រូវបានក្រុមជួយសង្គ្រោះ ទាញចេញពីរថយន្តទាន់ពេលវេលា។


ដូចនេះ បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះហេតុការណ៍នេះ?

ដោយ RoMeo

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]