យោងតាមសេចក្តីរាយការណ៍ ពីសារព័ត៌មានស៊ីនហួរ បានឲ្យដឹងថា បុគ្គលិកកម្មករ ជាច្រើននាក់ របស់ក្រុមហ៊ុន Foxconn បានបង្កភាពចលាចល ធ្វើអោយមាន ការភ្ញាក់ផ្អើលជាខ្លាំង នៅរោងចក្រមួយកន្លែង ក្នុងទីក្រុង យ៉ាន់តៃ ខេត្ត សានតុង ប្រទេសចិន។

យ៉ាងហោចណាស់ កម្មករ ចំនួន ១១នាក់ បានរងរបួស នៅក្នុងហេតុការណ៍ វាយតប់គ្នានេះ ក្រោយពីពួកគេបាននាំគ្នា ផឹកស្រាស្រវឹងជោគជាំ រួចមក ដើម្បីអបអរពិធីបុណ្យសែនព្រះខែ ហើយក្នុងនោះដែរ មនុស្សប្រមាណជាង ៣០០នាក់ បានប្រមូលផ្តុំគ្នា មកមើល ជម្លោះ វាយតប់គ្នា នេះ។ យ៉ាងណាមិញ ក្រោយពីទទួលបានដំណឹងរួច ប៉ូលីសក៏បានចុះទៅដល់ កន្លែងកើតហេតុភ្លាមៗ ផងដែរ។ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖



តើប្រិយមិត្តយល់យ៉ាងណា?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]