ខេត្តស្ទឹងត្រែង ៖ អាជីវករនៅផ្សារស្ទឹងត្រែង បានប្រមូលអីវ៉ាន់ចេញមកលក់ ពេញលើថ្នល់ ដែលបង្កឱ្យមានការកកស្ទះយ៉ាងខ្លាំង ខណៈដែលទឹកជំនន់នៅតែបន្តឡើង ដល់កម្ពស់១១,៧៤ម៉ែត្រ គិតត្រឹមវេលាម៉ោង៧ព្រឹកថ្ងៃទី២៤ កញ្ញា ២០១៣ នៅស្ថានីយជលសាស្ត្រទន្លេមេគង្គ ។

លោកពុយ ចាន់ដារ៉ា អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ កញ្ញា នេះ ថា នៅស្ថានីយជលសាស្ត្រទន្លេមេគង្គ មានកម្ពស់១១,៧៤ម៉ែត្រ នៅស្ថានីយជលសាស្ត្រទន្លេសេកុង មានកម្ពស់១២,០២ ចំណែកនៅស្ថានីយជលសាស្ត្រទន្លេសេសាន មានកម្ពស់១១,២៨ម៉ែត្រ នេះសុទ្ធសឹងជាកម្ពស់លើសកម្រិតប្រកាសអាសន្ន ដល់ទៅជិត១ម៉ែត្រឯណោះ។

សន្ទុះនៃការឡើងកម្ពស់ទឹក ដែលកម្រឡើងរហូតឈានដល់ការជន់លិច ទូទាំងក្នុងរហូតដល់ទៅជិត៨០%នេះ គឺនៅតែអាចនៅបន្តកើនឡើងទៀត ប្រសិនមេឃនៅតែបន្តធ្លាក់ភ្លៀង នៅតាមបណ្តាស្រុកមិនឈប់នោះ ។













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]