កំពត ៖ ស្រ្តីកូនមួយម្នាក់ ត្រូវបានឃាតកមិនស្គាល់អត្តសញ្ញាណ ចាក់សម្លាប់ក្នុងបន្ទប់បង្គន់ធ្លាយពោះវៀន មើលទៅគួរឲ្យ អាណោចអាធម្ម ។

ហេតុការណ៍ឃាតកម្មនេះ កើតឡើងចន្លោះពីម៉ោង ៥ដល់ម៉ោង ៦ និង២០នាទីល្ងាច ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៣ នៅក្នុងផ្ទះវីឡាតឿ របស់ស្រ្តីរងគ្រោះខាងលើ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុង- ខេត្តកំពត ។

នគរបាលក្រុងកំពតបានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ សៀង ចាន់ណាក់ អាយុ ៣០ឆ្នាំ មុខរបរ លក់ ឥវ៉ាន់ចាប់ហួយនៅផ្ទះ ។ បច្ចុប្បន្នរស់នៅភូមិសង្កាត់ កន្លែងកើតហេតុខាងលើ ។

បើតាមកូនប្រុសរបស់ស្រ្តីរងគ្រោះ មានឈ្មោះ ចុង ព្រហស្បតិ៍វិសុទ្ធ អាយុ ១០ឆ្នាំ បានឲ្យដឹងថា ខ្លួនបានចេញពីរៀននៅសាលាចិន មកដល់ផ្ទះវេលាម៉ោង ៦ និង២៥នាទីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៣ ពេលមកដល់ផ្ទះ ឃើញមាត់ទ្វាររបើកតែអត់ឃើញម្តាយខ្លួន ក៏ស្រែករកម្តាយ ប៉ុន្តែអត់ឃើញម្តាយឆ្លើយក៏ ដើរទៅបន្ទប់ទឹក ស្រាប់តែប្រទះឃើញសពម្តាយ ដេកក្នុងថ្លុកឈាម និងធ្លាយពោះវៀន ខ្លួនភ័យពេកក៏ស្រែកឲ្យម៉ូតូឌុប ជួយលើកសពម្តាយមកដាក់នៅកណ្តាលផ្ទះ ហើយក៏មានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង ទើបអ្នកជិតខាង ជូនដំណឹងទៅនគរបាល ។

ក្រោយរយៈពេលនៃហេតុការណ៍ប្រមាណ ១ម៉ោង គឺកម្លាំងនគរបាលជំនាញបច្ចេកទេស នៃស្នងការដ្ឋានខេត្ត សហការជាមួយ កម្លាំង នគរបាលមូលដ្ឋាន ចុះមកដល់ ស្រាវជ្រាវធ្វើកោសល្យវិច័យ ធ្វើរហូតដល់វេលាម៉ោង ១០យប់ថ្ងៃដដែលក៏ឃើញថា សពស្រ្តី រងគ្រោះត្រូវ ឃាតកចាក់សម្លាប់ចំនួន ១៤កាំបិត សុះពេញខ្លួន រួមទាំងបាតដៃផង ។ មុនពេលសម្លាប់ក៏មានការ ប្រតាយប្រតប់គ្នាខ្លាំងណាស់ដែរ ។

បច្ចុប្បន្ននគរបាលជំនាញបច្ចេកទស មិនទាន់ហ៊ានសន្និដ្ឋានយ៉ាងដូចម្តេចនោះទេ ប៉ុន្តែនគរបាលជំនាញ កំពុងសហការគ្នា បើកការ ស្រាវជ្រាវហើយ ដើម្បីកំណត់មុខសញ្ញាយកមកផ្តន្ទាទោសតាមច្បាប់ ។

តាមប្រភពអ្នកជិតខាងបានឲ្យដឹងថា ស្រ្តីរងគ្រោះស្លាប់មានប្តី មានផ្ទៃពោះបាន ៦ខែ ត្រូវប្តីលែង រហូតដល់ កូនកើតបានអាយុដល់ ៧ឆ្នាំ ទើបយកប្តីថ្មីទៀត ហើយប្តីនេះយកគ្នាបាន ៣ឆ្នាំហើយ រស់នៅជាមួយគ្នាម្តងម្កាលទេ ពីព្រោះប្តីក្រោយនេះរស់នៅស្រុកឈូកឯណោះ ហើយជារបៀបប្តីហេងស៊យ ប៉ុន្តែ ក្នុងករណីឃាតកម្មនេះ ក្រោយពីបានទទួលដំណឹងថា ប្រពន្ធស្លាប់ហើយនោះ ប្តីក៏រហ័ស រូតរះ មកមើលប្រពន្ធ ជាបន្ទាន់ដែរ។ សពត្រូវបានសមត្ថកិច្ចនគរបាលជំនាញ ប្រគល់ឲ្យប្តីក្រោយធ្វើបុណ្យទៅតាមប្រពៃណី ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]