ខេត្តសៀមរាប៖ ចោរកាច់.កម៉ូតូម្នាក់ ត្រូវសមត្ថកិច្ចនគរបាល ប៉ុស្តិ៍គោកចក សហការជាមួយនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាប់ខ្លួនបាន ខណៈពេលដែលម្ចាស់ទុកចោល នៅមុខតូបលក់ចាប់ហួយ ធ្វើឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ កញ្ញា ២០១៣ ស្ថិតនៅចំណុចក្រុមទី១៣ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះពុម្ព សុភ័ក្រ្ត អាយុ២៧ឆ្នាំ ជាគ្រូបង្ហាត់នគរបាលនៅការិយាល័យ បណ្តុះបណ្តាលវិទ្យាវិក្រិតការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ មានស្រុកកំណើតនៅភូមិពាលញែក២ ឃុំផ្ទះព្រៃ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។

បន្ទាប់ពីចាប់ខ្លួនបាន ម៉ូតូត្រូវប្រគល់ទៅឱ្យម្ចាស់ដើមវិញ ចំណែកជនសង្ស័យត្រូវសមត្ថកិច្ច ប៉ុស្តិ៍នគរបាលគោកចក បានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]