ឳពុកម្តាយ គឺជាសសរទ្រូងដ៏សំខាន់បំផុត សម្រាប់កូនគ្រប់រូប ដែលបានផ្តល់ភាពកក់ក្តៅ និងការស្រឡាញ់ ក្នុងក្រុមគ្រួសារ។ លោកទាំងពីរ បានខិតខំរកប្រាក់ចិញ្ចឹមកូន ទោះលំបាក និងហត់នឿយយ៉ាងណាក៏ដោយ ក៏ពួកគាត់មិនដែលត្អូញត្អែរ និងរអ៊ូម្តងណាឡើយ។

ស្រាប់តែថ្មីៗនេះ មានលេចចេញនូវវីដេអូបែបអប់រំមួយ ដែលបង្ហាញពីគ្រួសារទោលរបស់ក្មេងស្រីម្នាក់ ដែលម្តាយបានស្លាប់បាត់បង់ជីវិតដោយសារតែជម្ងឺ ដោយនៅសល់តែឳពុកម្នាក់ រកស៊ីរើសអេតចាយចិញ្ចឹមកូនស្រីរហូតដល់ធំ និងបានផ្គត់ផ្គង់ការសិក្សារបស់កូនស្រី រហូតដល់ចប់។ ប៉ុន្តែដោយសារតែឳពុកមិនអាចនិយាយ និងមានមុខរបរជាអ្នករើសសម្បកកំប៉ុង ក្មេងស្រីម្នាក់នេះត្រូវមិត្តរួមថ្នាក់ឯទៀតសើចចម្អក និងធ្វើបាបនាងជាខ្លាំង រហូតដល់នាងកើតមានចិត្តខឹងសម្បារ នឹងខ្លួនឯងជាខ្លាំង ដោយកើតមកមិនមានឳពុកធម្មតា ដូចគេដទៃទៀត។

ទោះជាយ៉ាងណាក៏ដោយ វីដេអូដែលមានរយៈពេលជិត ២០នាទីនេះ បានបង្កប់នូវអត្ថន័យអប់រំជាច្រើន ដោយឳពុករបស់ក្មេងស្រី ចុងបញ្ចប់ទទួលមរណៈភាព យ៉ាងក្រៀមក្រំ បន្សល់ទុកនូវវិប្បដិសេរីយ៉ាងសង្វេគ ដល់កូនស្រីដែលរមិលគុណនេះ។

ដូចនេះហើយ នេះជាសំណាងមួយដែលប្រិយមិត្តមានឳពុកម្តាយ នៅស្រឡាញ់ និងថ្នាក់ថ្នមគ្រប់ពេលវេលា គប្បីណាស់ត្រូវចេះតបស្នង និងដឹងគុណរបស់ពួកគាត់ផង នៅពេលដែលពួកគាត់ត្រូវការទីពឹង និងពេលដែលគាត់ចាស់ជរាទៅនោះ។


បើចង់ដឹងច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះវីដេអូនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]