កសិករម្នាក់ ដែលជាអ្នករស់នៅក្នុងខេត្ដ ហ៊ីណាន ប្រទេសចិន ដែលជាអ្នកប្រទះឃើញ អណ្ដើកជាង ៦ គីឡូក្រាមនោះ ត្រូវបានអ្នកអភិរក្សសត្វព្រៃ អុនញ្ញាតឲ្យបុរសនេះយកទៅចំអិន និងបរិភោគអណ្ដើនេះតែម្ដង។

យ៉ាងណាមិញ បុរសវ័យចំណាស់នេះ បានប្រទះឃើញ សត្វក្រពាដ៏ធំ មានបំណងលេបត្របាក់ អណ្ដើកនេះ ខណៈពេលដែលខ្លួនគាត់ កំពុងតែដើរចូល ទៅក្នុងព្រៃនោះ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៣មុននេះ។ ដោយឃើញបែបនេះ រូបគាត់ផ្ទាល់ក៏ចូលទៅសង្គ្រោះសត្វអណ្ដើកនេះ ដែលសត្វនេះត្រូវបានគេដឹងថា ជាប្រភេទ សត្វអណ្ដើកដ៏កម្ររបស់អាមេរិកខាងជើង និងកម្រនឹងប្រទះឃើញ នៅក្នុងប្រទេសចិនណាស់។  

ទោះជាយ៉ាងណា លោក Dong Chaowei ដែលជាអ្នកគ្រប់គ្រងសត្វព្រៃ និងជាអ្នកអភិរក្សសត្វនៅ Zhengzhou នោះ បានស្នើរឲ្យបុរសនេះ បញ្ជូនសត្វអណ្ដើកនេះទៅកាន់ តំបន់ប្រចាំការនៃអភិរក្សសត្វក្នុងស្រុក ឬ អាចសម្លាប់ និងចំអិនធ្វើជាម្ហូប ទៅតាមចំណង់ចំណូលចិត្ដបាន ដែលសម្ដីទាំងនេះ បានធ្វើឲ្យសាធារណៈជាច្រើន នាំគ្នាមិនពេញចិត្ដជាខ្លាំង។ 

តាមរបាយការណ៍ បានបញ្ជាក់ឲ្យដឹងថា អាយុពិតប្រាកដនៃអណ្ដើកនេះ មិនត្រូវបាននរណាម្នាក់ដឹងនោះទេ តែតាមការប៉ាន់ស្មានពី អជ្ញាធរនៃអ្នកគ្រប់គ្រងសត្វព្រៃ បានឲ្យដឹងថា អណ្ដើកនេះ អាចមានអាយុ ប្រហែលជា៥០០ឆ្នាំ តែតាមសមាជិកនៃបុគ្គលិកអង្គការរបស់ NGO វិញថា អណ្ដើកនេះមានអាយុត្រឹមតែ ៥ឆ្នាំប៉ុណ្ណោះ។ 

ចុះប្រិយមិត្ដវិញ? 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]