កាលពីមុនខ្មែរឡូតធ្លាប់បានផ្សាយនូវ អត្ថបទមួយ ដែលនិយាយអំពីមនុស្សស្រីនាសម័យបុរាណ ដែលត្រូវប្រពៃណីទំនៀបទំលាប់ គាបសង្កត់ តម្រូវឲ្យពត់ប្រអប់ជើងតាំងពីនៅតូចៗ ឥលូវនេះ យើងបានរកឃើញស្រ្ដីម្នាក់ ដែលមានអាយុ ១០២ឆ្នាំ ជាមនុស្សម្នាក់ ក្នុងចំណោមស្ដ្រីបុរាណទាំងនោះ។

លោកយាយមានឈ្មោះថា ហាន ឈាវនី (Han QiaoNi) រស់នៅស្រុក អ៊ីសៀន (YuXian)ភាគខាងជើងនៃប្រទេសចិន ខេត្ត សានស៊ី (ShanXi) ដែលធ្លាប់ពត់ប្រអប់ជើងតាំងពីអាយុ ២ឆ្នាំ។ គាត់បានប្រាប់ថា ម្ដាយរបស់គាត់បានឲ្យគាត់ ស្លៀកខោជើងវែង ដើម្បីបិទបាំងនូវប្រអប់ជើងរបស់គាត់។ យោងតាមសំដីរបស់លោកយាយ ហាន បានឲ្យដឹងថា គាត់រងការឈឺចាប់អស់រយៈពេល ៦ខែ ទើបអាចដើរបាន។ មនុស្សស្រីរាប់លាននាក់នៅប្រទេសចិន ត្រូវពត់ជើងតាំងពីតូចៗ ដើម្បីពាក់នូវស្បែកជើងបុរាណរបស់ពួកគេ។ ម្យ៉ាងវិញទៀត ចាស់ៗសម័យនោះយល់ថា មនុស្សស្រីដែលមានជើងតូច គឺជាបង្ហាញពីភាពស្រស់ស្អាតរបស់នារី ហើយអាចរៀបអាពាហ៍ពិពាហ៍ជាមួយ អ្នកមានទ្រព្យសម្បត្តិ។

យោងតាមឯកសាររបស់ប្រទេសចិន បានឲ្យដឹងថា មនុស្សស្រីប្រមាណ ៤០ ទៅ ៥០ភាគរយ នៅសតវត្សទី១៩ ត្រូវបានពត់ប្រអប់ជើង តែចំពោះស្រ្ដីដែលកើតក្នុងគ្រួសារអ្នកមាន គឺអាចជ្រើសរើសមិនធ្វើបាន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ប្រពៃណីមួយនេះ? 













កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]