ភ្នំពេញៈ ថ្មីៗនេះ ស្រីស្អាត ឆយី ទើបតែបោះទុន ជាច្រើនម៉ឺនដុល្លារ សាងសង់ Apartment ថ្មីសន្លាងមួយ មានគម្រោងរៀបចំពិធី សម្ពោធ នៅក្នុងខែវិច្ឆិកាខាងមុខនេះ ។ ព័ត៌មាននេះ មិនទាន់សាបរលាបផង នាងក៏បានបង្ហើប ប្រាប់ឲ្យដឹងថា នៅក្នុងពេលឆាប់ៗខាងមុខនេះ នាងមានគម្រោង បោះទុនបើកសិប្បកម្ម ផលិតសំលៀកបំពាក់ ធ្វើឡើងដោយស្នាដៃកូនខ្មែរ ផ្គត់ផ្គង់ក្នុ ងប្រទេសយើង ។

តារាសម្តែងយេៗ ចាយសម្រស់សាច់សរម៉ដ្ឋរលោង កញ្ញា ឆយី បាន ប្រាប់ LookingTODAY ឲ្យដឹងថា សម្រាប់ Apartment ដែលមាន គម្រោងដាក់សម្ពោធនោះ ជាកម្មសិទ្ធិរបស់ឪពុកនាង ពេលនេះក្រៅពីការងារសិល្បៈ នាងមិនទាន់មាន មុខរបរផ្ទាល់ខ្លួនទេ។ តែនៅក្នុងពេល ឆាប់ៗខាងមុខនេះ ឆយី មានគម្រោងបើក មុខជំនួញមួយ ចាយទុនជាច្រើនម៉ឺនដុល្លារ ហើយមុខជំនួញថ្មីនោះ គឺបើកជាសិប្បកម្ម ផលិតសំលៀកបំពាក់ ។

កញ្ញា ឆយី បានប្រាប់ឲ្យដឹងថា “ ខ្ញុំមានគម្រោង បើកសិប្បកម្មផលិត សំលៀកបំពាក់យុវវ័យមួយ នៅក្នុងប្រទេស ដោយសារតែខ្ញុំគិតថា សំលៀកបំពាក់បែបនេះ គឺមានទីផ្សារខ្លាំងណាស់ នៅស្រុកយើង។ ខោអាវភាគច្រើន គឺគេចេញទៅយកពីប្រទេសថៃ មកលក់ក្នុងស្រុក ហើយខ្ញុំ គិតថាការច្នៃម៉ូដបែបយុវវ័យ ទំនើប កូនខ្មែរក៏អាចធ្វើបាន ដូចគេដែរ ព្រោះថាកូនខ្មែរ មានសមត្ថភាពមិនចាញ់ ប្រទេសជិតខាងទេ ” ។

តារាស្រីសិចស៊ីរូបនេះ ប្រាប់ទៀតថា នាងមិនទាន់ដឹង ច្បាស់នៅឡើយទេ ថាគម្រោងក្នុង ការបើកសិប្បកម្មនេះ ត្រូវចាយទុន ប៉ុន្មានម៉ឺនដុល្លារទេ ព្រោះថាពេលនេះ នាងកំពុង តែស្វែងរក ទីផ្សារក្នុងស្រុក និងសាកល្បង ច្នៃម៉ូដកាត់ដេរ ដោយដៃកូនខ្មែរលក់ដាច់ ដល់កម្រិតណា។ សម្រាប់ការត្រៀម បើកមុខរបររកស៊ីនេះ នាងប្រហែលត្រូវ សហការជាមួយមិត្តភក្តិ ។

កញ្ញា ឆយី បានប្រាប់បន្ថែមទៀតថា “ មូលហេតុដែលខ្ញុំសម្រេចចិត្ត បង្កើតសិប្បកម្មនេះឡើង ព្រោះតែខ្ញុំឃើញ អាជីវករក្នុងស្រុកយើង ភាគច្រើនចេញទៅ យកសំលៀកបំពាក់ នៅក្រៅប្រទេសមកលក់ ពេលចេញទៅយក សំលៀកបំពាក់ម្តងៗ ត្រូវចំណាយដើមទុនច្រើន ក្នុងការធ្វើដំណើរ ចំណាយរយៈពេលយូរ ។ តែបើសិនជានៅក្នុង ស្រុកយើងមាន អ្នកចេញម៉ូដកាត់ដេរ ដោយខ្លួនឯង គឺពិតជាល្អណាស់វាផ្តល់ ផលប្រយោជន៍ ច្រើនដល់ប្រទេសជាតិ ” ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]