រាជធានីភ្នំពេញ ៖ មានករណីឆាបឆេះនៅ លើដំបូងអគារសណ្ឋាគារ មានហួរ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍ ប៉ុន្តែ បុគ្គលិកកម្មករក្នុងសណ្ឋាគារ បានជួយពន្លត់ទាន់ពេល ដែលហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង ១២ និង ៥០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ កញ្ញា ២០១៣ នៅចំណុចអគារលេខ៦៣ ជាន់ទី១០ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ការឆាបឆេះនេះ បានបង្កជាអណ្តាតភ្លើងច្រាល ក្រហមឆ្អិនឆ្អៅធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋម្តុំនោះ ដោយគេពុំទាន់ដឹងពីមូលហេតុពិតប្រាកដ នៃការឆាបឆេះនៅឡើយទេ គ្រាន់តែសន្និដ្ឋានថា អាចបណ្តាលមកពីមានបុគ្គលិក ឬកម្មករក្នុងសណ្ឋាគារឡើងទៅលេងលើដំបូល អគារជក់បារីហើយបោះកន្ទុយបារីចោល ទើបបណ្តាលឲ្យឆេះកម្រាលពូក ដែលហាលលើដំបូលអគារនោះតែម្តង និងមានប្រភពមួយទៀតនិយាយថា ការឆេះនេះ បណ្តាលមកពីឆ្លងម៉ាស៊ីនទឹកក្តៅ ។

ទោះជាយ៉ាងណា ការឆាបឆេះនេះ មិនបណ្តាលឲ្យមានការ ខូចខាតធ្ងន់ធ្ងរអ្វីឡើយ ដោយសារតែបុគ្គលិក និងកម្មកររបស់សណ្ឋាគារជួយគ្នា បាញ់ពន្លត់ភ្លើងបានទាន់ពេលវេលា ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]