ភ្នំពេញ ៖ បុរស២នាក់ បានរងរបួសធ្ងន់ធ្ងរ ដោយសារពួកគេ ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1A-7131 ក្នុងល្បឿនលឿន រេចង្កូតបុកដើមក្ងោក ពេញទំហឹង កាលពីវេលាម៉ោង ២៤ និង៥០ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចមុខផ្ទះលេខ០៩ ផ្លូវលេខ ២៧១ កែង ផ្លូវលេខ១៥៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះទាំង ២ នាក់ បានជិះម៉ូតូ១គ្រឿង ខាងលើឌុបគ្នា ធ្វើដំណើរតាមផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ដោយជិះ លឿន ខណៈដល់ចំណុចកើតហេតុ ត្រង់ចំណុចផ្លូវកោង ហើយទាញចង្កូតម៉ូតូមិនទាន់ជ្រុលឡើងខឿនបុក ចំគល់ដើមក្ងោក ទាំងកម្រោលតែម្តង បណ្តាលឲ្យអ្នកជិះម៉ូតូទាំង ២នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ បានរថយន្ត សាមុយមកដឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ និងម៉ូតូក៏ត្រូវរងការខូចខាតផងដែរ ។

គួរបញ្ចាក់ថា ហេតុការណ៍នេះបង្កឡើង ដោយម្ចាស់ម៉ូតូសេ១២៥ ស្រវឹងស្រាខ្លាំងពេក ជិះម៉ូតូលឿន ដល់ ផ្លូវកោងមិនបន្ថយល្បឿន ទើបរេចង្កូតបុកដើមក្ងោកតែម្តងទៅ ។ ហើយក្រោយកើតហេតុម៉ូតូរបស់ជនរង គ្រោះ ត្រូវបានសមត្ថកិច្ចចុះមកអូស យកទៅរក្សាទុក នៅទីស្នាក់ការនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ រង់ចាំ ទំនាក់ទំនង ទៅក្រុមគ្រួសារឲ្យមកទទួលយកទៅវិញ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]