អាមេរិក៖ លោក Mike Stock តែងតែប្រាថ្នាចង់បានទួកផ្ទាល់ខ្លួន មួយគ្រឿង ប៉ុន្តែដោយសារតែមិនមាន លទ្ធភាពគ្រប់គ្រាន់ ក្នុងការទិញនោះ គាត់បានចំណាយពេល អស់ ១៣ឆ្នាំ មកហើយ ធ្វើការសាងសង់ទូក ដោយខ្លួនឯងផ្ទាល់ នៅខាងក្រោយផ្ទះរបស់គាត់។

យ៉ាងណាមិញ គំរោងសាងសង់ទូក ប្រវែង ១០ម៉ែត្រនេះ ត្រូវបានគាត់រំពឹងថានឹងបញ្ចប់ ក្នុងរយៈពេល ៥ឆ្នាំ តែប៉ុណ្ណោះ ប៉ុន្តែដោយសារតែគាត់ មិនអាចប្រើភ្លើងផ្សារភ្ជាប់ ផ្នែកមួយចំនួនបានល្អ ដើម្បីបិទកាវ និង លាបថ្នាំនោះ ទើបគាត់ត្រូវចំណាយពេលធ្វើវាយូរ បែបនេះ ហើយនៅរដូវរងា មានធ្លាក់ព្រិល គាត់ត្រូវផ្អាកការងារនេះទៀតផង។ ទោះជាយ៉ាងណា រយៈពេល ១៣ឆ្នាំ កន្លងផុតទៅ ទូកដែលគាត់ខំប្រឹងប្រែង សាងសង់ឡើង យ៉ាងលំបាកមកនេះ បានសំរេចចេញជារូបរាង ដោយជោគជ័យ ហើយក្នុងនោះដែរ គាត់បានឲ្យដឹងថា គាត់មិនធ្លាប់បានរៀន ឬ មានបទពិសោធន៍អ្វីទាក់ទងនឹងការ សាងសង់ទូកឡើយ ប៉ុន្តែ គាត់ប្រឹងប្រែងសាងសង់ ទៅតាមដំណាក់កាល របស់ប្លង់ បន្តិចម្តងៗ ដែលគាត់ឃើញ លើប្រព័ន្ធអ៊ិនធើណេត ឬ អនឡាញ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការខិតខំប្រឹងប្រែងរបស់គាត់ រហូតបានជោគជ័យបែបនេះ?





ដោយ សី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]