កោះកុង ៖ ក្មេងស្ទាវ២ក្រុម ដេញកាប់គ្នា នៅលើដងផ្លូវ សាធារណៈ ដូចហ្វូងគោ ដែលធ្វើឱ្យមានការ ភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋដែល កំពុងលង់លក់ ពីក្នុងដំណេក។ ហេតុកាណ៍ ក្មេងស្ទាវទាំង២ក្រុម ដេញកាប់គ្នានេះ បានកើតឡើងកាល ពីវេលាម៉ោង១៖៤០នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ។ ជនបង្កដែលប្រើ ដាវសាមរ៉ៃកាប់ ទៅលើភាគីម្ខាង មានគ្នា៤នាក់នោះមាន  ទី១ ឈ្មោះ ចាន់ បែន អាយុ ១៨ឆ្នាំ  ទី២ ឈ្មោះ ស៊ឹម ផលិត អាយុ ២០ឆ្នាំ ទី៣ ឈ្មោះ ភឿន ផាន់ណា អាយុ ២០ ឆ្នាំ និងឈ្មោះ ម៉ារៃ ពិសិទ្ធ អាយុ ១៨ឆ្នាំ ។ ជនបង្កទាំង៤នាក់ គ្មានមុខរបរពិតប្រាកដនោះទេ ។ ចំណែកភាគីម្ខាង ដែលជាជនរងគ្រោះដេកពេទ្យមាន ទី១ ឈ្មោះ ម៉ឹង ផាន់នៈ អាយុ ១៨ឆ្នាំ និងទី២ ឈ្មោះ កឿន អ៊ុក អាយុ ២០ឆ្នាំ ។

លោក ឡាយ មេងឡាង នាយការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្ដបានឱ្យដឹងថា ក្មេងស្ទាវទាំងពីក្រុម មិនដឹងមានគំនុំគ្នាតាំង ពីពេលណាមកទេ ដល់ពេលថ្ងៃកើតហេតុ មានជម្លោះកើតឡើង ដេញកាប់ចាក់គ្នាធ្វើ ឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ និងសមត្ថកិច្ច។ លោកបានបន្តថា ពេលភាគីម្ខាងកាប់ឱ្យភាគីម្ខាងរងរបួសហើយ បានរត់គេចខ្លួនបាត់ ។

លោកបានបន្ដទៀតថា ដល់ពេលព្រឹកឡើងខាងម្ដាយ ជនរងគ្រោះបានមកដាក់ ពាក្យបណ្ដឹងទៀត ចំពេលសមត្ថកិច្ច កំពុងស្រាវជ្រាវផង ពេលនោះ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនបាន ជនដៃដល់ ដែលកាប់ទៅលើជនរងគ្រោះដោយដាវសាមរៃ មានឈ្មោះ ចាន បែន  និងវត្ថុតាង រហូតចាប់បាន៣នាក់ទៀតនៅថ្ងៃដដែល ហើយរឹបអូសបាន ម៉ូតូចំនួន២គ្រឿង ទូរសព្ទ័ដៃចំនួន ៤គ្រឿង ថ្នាំញៀន ចំនួន១គ្រាប់ទៀតផង។ លោកបានបន្ដថា នៅពេលសួរចម្លើយជនដៃដល់បានឆ្លើយសារភាពថា ពួកគេបានប្រព្រឹត្តពិតប្រាកដមែន ប៉ុន្តែច្រឡំមនុស្ស ពីព្រោះកាលពីថ្ងៃមុនអ្នកដែលឈ្លោះ ជាមួយពួកគេ បានជិះម៉ូតូជាមួយ អ្នកដែលគេកាប់នេះដោយសាររឿងគំនុំ។

ចំពោះជនរងគ្រោះដែលដេកពេទ្យបាន ប្រាប់ភ្នាក់ងារ ដើមអម្ពិលឱ្យដឹងថា ពួកគេពុំដែលមានគំនុំជាមួយ អ្នកណាទេ ដល់កើតរឿង ក៏ពួកគេអត់ដឹងមូលហេតុដែរស្រាប់តែពួកនោះ កាប់យកៗ ឱ្យតែឈ្នះដៃ ពីព្រោះពួកគេ ចេញពីក្លិបកំសាន្ដហើយនៅក្នុងក្លិប ក៏ពុំមាន ឈ្លោះជាមួយ ពីណាដែរ។ លោក ឡាយ មេងឡាំងបានបញ្ជាក់ថា ចំពោះករណីខាងលើ លោកកំពុងកសាង សំណុំរឿង ទៅតុលាការ និងវត្ថុ ដើម្បីចាត់ការ ទៅតាមនិតិវិធីច្បាប់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]