ភ្នំពេញ៖ ហេតុការណ៍ ភ្ញាក់ផ្អើលមួយ បានកើតឡើង កាលពីវេលាម៉ោង ២២និង ៣០នាទីយប់ថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០១៣ តាមផ្លូវលេខ១៨២ កែងផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយាសារក្មេងស្ទាវចំនួន ២ក្រុម មានគ្នាជាង ១០ នាក់បានជិះម៉ូតូជាច្រើនគ្នា ដេញវាយគ្នាយ៉ាងអាណាធិបតេយ្យ តាមផ្លូវសាធារណៈ  ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្ទាវ ១ក្រុមមានគ្នា ៤ នាក់ជិះម៉ូតូ ២គ្រឿង ម៉ាក វីវ៉ានិងម៉ូតូម៉ាកសេ ១២៥ មួយគ្រឿង ឌុបគ្នាធ្វើដំណើរតាមផ្លូវ ១៨២ ទិសដៅពីលិច ទៅកើត ជិះជិតដល់ ចំណុចកើតហេតុស្រាប់តែមានក្មេងស្ទាវ ១ក្រុមទៀតគ្នា មានគ្នាជិត ១០ នាក់ ជិះម៉ូតូ ៣ ទៅ ៤ គ្រឿងមកធ្វើសកម្មភាព ដេញវាយក្រុមក្មេងស្ទាវ១ក្រុមទៀតបណ្តាលឲ្យរបួសម្នាក់ ហើយក្រុមបង្កហេតុបានជិះ ម៉ូតូរត់គេចខ្លួនអស់ និងបក្ខពួកក្មេង ស្ទាវរងគ្រោះ ក៏បានដឹកអ្នករងរបួស ទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសភ្លាម ដោយមិនបានដាក់ពាក្យ បណ្តឹងសុំឲ្យសមត្ថ កិច្ច អន្តរាគមន៍ឡើយ ។

សមត្ថកិច្ច ដែលចុះមកដល់ចំណុច កើតហេតុបានឲ្យដឹងថា ហេតុការណ៍ភ្ញាក់ផ្អើលនេះ ទំនងបង្កឡើង ដោយក្មេងស្ទាវទាំង ២ក្រុម ធ្លាប់មានទំនាស់ ជាមួយគ្នាពីមុនមក ទើបថ្ងៃនេះពួកគេចង់ជម្រះបញ្ជីគ្នាឲ្យរួចរាល់ ម្តង ក៏សម្រេចដេញវាយគ្នាយ៉ាង អាណាធិបតេយ្យតាមផ្លូវសាធរណៈតែម្តងទៅ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]