កាលពីពេលថ្មីៗ កន្លងទៅនេះ មានបុរសម្នាក់ ដែលត្រូវបានគេដឹងថា មានមុខរបរ ជាកសិករ និង អ្នកនយោបាយ ផងនោះ បានបង្ខំចិត្តធ្វើការវះកាត់ ប្រដាប់ភេទរបស់ខ្លួនចេញ ក្រោយពីគាត់ បានប្រើប្រាស់នូវថ្នាំជំនួយផ្លូវភេទ ច្រើនលើសកំណត់រួចមក។

បុរសអាយុ ៦៦ឆ្នាំ រូបនេះ រស់នៅក្នុងតំបន់ Huila ប្រទេស កូឡុំប៊ី បានសារភាពថា ខ្លួនគាត់ បានប្រើប្រាស់ថ្នាំ Viagra ក្នុងបរិមាណច្រើន ហួសកំណត់ បណ្តាលអោយជួបនូវផលអាក្រក់ រហូតត្រូវបង្ខំចិត្ត កាត់ប្រដាប់ភេទខ្លួនឯងចោល តែម្តង។ ប្រភពព័ត៌មានបរទេស បានឲ្យដឹងថា គាត់ប្រើប្រាស់ថ្នាំជំនួយផ្លូវភេទយ៉ាងច្រើនបែបនេះ ក្នុងគោលបំណង ចង់ផ្គាប់ចិត្ត មិត្តស្រីរបស់គាត់ ប៉ុន្តែមិននឹកស្មានថា វាមានផលប៉ះពាល់អាក្រក់ ដល់ប្រដាប់ភេទ និង មិនអាចទុកបន្តទៅទៀតបាន បែបនេះទៅវិញ។ យ៉ាងណាមិញ ខាងមន្ទីរពេទ្យ Neiva បានឲ្យដឹងថា បុរសរូបនេះបានរីកប្រដាប់ភេទយ៉ាងខ្លាំង រហូតមានការដាច់រហែក និង មានរោគសញ្ញានៃការចេញដំបៅរលួយ ថែមទៀតផង ហើយដោយហេតុតែមិនចង់អោយ មានការឆ្លង រីករាលដាល ដល់ផ្នែកផ្សេងៗទៀត នៃរាយកាយ ទើបត្រូវបង្ខំចិត្ត ធ្វើការវះកាត់ចេញ បែបនេះ។

នេះជាមេរៀនមួយ សំរាប់អ្នកដែលប្រើប្រាស់ ផលិតផលជំនួយប្រដាប់ភេទ អោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់ និង ប្រើតាមការណែនាំអោយបានត្រឹមត្រូវ។ តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]