ភ្នំពេញ៖ ក្បាលថ្មចែកទ្រូងផ្លូវ  បានរងការ ខូចខាត ដោយសារតែ ម្ចាស់រថយន្ត រេងរ៉ូវែ មួយគ្រឿង បានបង្កគ្រោះថ្នាក់ចរាចរ ពីព្រោះតែភាព ស្រវឹងជោគជាំ បើកទៅបុកទាំងកំរោល រួចហើយបណ្តាល ឲ្យក្រឡាប់ ឡើងលើ កាលពីវេលាម៉ោង២ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុច ផ្លូវព្រះសីហនុ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧ មករា ។

តាមព័ត៌មានពី កន្លែងកើតហេតុ បានឲ្យដឹងថា ករណីនេះបង្កឡើង ដោយរថយន្ត រេងរ៉ូវើរ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2X- 1611  បើកបរដោយបុរសវ័យក្មេងម្នាក់ តែមិនស្គាល់អត្តសញ្ញាណនោះទេ ស្រវឹងជោគជាំ បើកក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចខាងលើ បានជ្រុលទៅបុក របាំងក្បាលបែងចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត ចំនួន២កង់ ។

  ចំណែករថយន្តបង្ក បានក្រឡាប់ផ្ងាជើង មួយចំហៀង លើផ្លូវ ប៉ុន្តែម្ចាស់រថយន្ត ត្រូវបានប្រជាពលរដ្ឋ នាំគ្នាជួយទាញចេញពីក្នុងរថយន្ត កុំអីច្បាស់ជាមានគ្រោះថ្នាក់ ថប់ដង្ហើមស្លាប់ នៅក្នុងរថយន្ត ជាក់ជាមិនខានឡើយ ។ សមត្ថកិច្ច បានបន្តថា ក្រោយកើតហេតុ រថយន្តបង្កត្រូវបានយកទៅ រក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរង់ចាំការដោះស្រាយបន្តទៀត។













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]